ជាតិ
សង្គមជាតិ
អ្នកច្បាប់​ផ្តល់យោបល់​ឲ្យ​ប្រយ័ត្ន​រឿង Like, Comment, share នៅលើ​ហ្វេ​ស​ប៊ុ​ក
15, Oct 2016 , 3:15 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ នៅក្នុង​សង្គម​ជឿនលឿន​ដែល​ពលរដ្ឋ​មានចំណេះដឹង​ខ្ពស់ ការធ្វើ​អត្ថាធិប្បាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ហាក់បីដូច​ជាមាន​កម្រិត​ប្រយ័ត្នប្រយែង​ច្រើនជាង​នៅក្នុង​សង្គម​មួយ​ដែល​ចំណេះដឹង ពលរដ្ឋ​នៅមានកម្រិត​។ ករណី​យ​នៅក្នុង​ប្រទេស​កម្ពុជា ពលរដ្ឋ​មួយចំនួន​ធ្វើ​អត្ថាធិប្បាយ ឬ​ចែករំលែក​ព័ត៌មាន​ដោយ​ពុំបាន​គិតពី​ផល​លំបាក​ដែល​អាច​ជះ​មកលើ​ខ្លួនឯង​វិញ​ឡើយ​។ តើ​អ្វីខ្លះ​ជា​បញ្ហា​ដែល​អាច​ធ្លាក់​មកលើ​ខ្លួនឯង​?

 
​លោក សុខ សំអឿន មេធាវី​ដ៏​ល្បីល្បាញ​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា បាន​ទាញ​ចំណាប់អារម្មណ៍​អ្នកប្រើប្រាស់ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា​៖«​អ្វីដែល​អ្នក Like Comment ឬ share នៅក្នុង​ហ្វេ​ស​ប៊ុ​ក អាច​នឹង​ក្លាយទៅជា​ភស្តុតាង​បញ្ជាក់​ពី​អាកប្បកិរិយា​របស់​អ្នក ហើយ​អាច​ប្រើ​ជា​មូលដ្ឋាន ឲ្យ​អ្នក​ជ្រើសរើស​អ្នក​ឲ្យ​ចូលធ្វើ​ការងារ ធ្វើការ​សម្រេច​ជ្រើសរើស​អ្នក ឬ បដិសេធ​អ្នក ឬ នគរបាល ឬ តុលាការ ក៏​អាច​ប្រើ​ជា​ភស្តុតាង​ក្នុងការ​ចោទប្រកាន់ ឬ លើកលែងទោស​អ្នក​ដែរ​»​។ 
 
​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​, លោក មេធាវី បាន​លើក​ឧ​ទា​រហ​រណ៍​មក​បញ្ជាក់ថា លោក អ្នក​បាន share វិ​ឌី​អូ​មួយ ដែលមាន​ប្រើ​ជា​អាវុធ​ច្រើន​ប្រភេទ​។ បើ​ចៃដន្យ​អ្នក​ត្រូវបាន​គេ​សង្ស័យថា​បាន​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ ដែល​អាវុធ​នោះ​មាន​ដូច​នៅក្នុង​វិ​ឌី​អូ​នោះ ខ្សែ​វិ​ឌី​អូ​នោះ នឹង​ក្លាយជា​ភស្តុតាង​អវិជ្ជមាន​ប្រឆាំងនឹង​អ្នក​នៅ​ថ្ងៃក្រោយ​។ ដូច្នេះ លោក សុខ សំអឿន បានស្នើ​ដល់​អ្នកប្រើប្រាស់​ថា​៖«​កុំ​ចេះតែធ្វើ​ដោយ​មិន​គិត​មុខក្រោយ​អោយសោះ​។ អ្វីដែល​អ្នកធ្វើ​នៅលើ​ហ្វេ​ស​ប៊ុ​ក មិនមែន​មានតែ​អ្នក និង មិ​ត​ភក្តិ​របស់​អ្នក​ទេ ដែល​អាច​អាន ឬ មើល​នោះ គឺ​អាចមាន​មនុស្ស​នៅ​គ្រប់​ទ្វីប​»​។ 
 
​ដើម្បី​ចៀសវាង​បញ្ហា​នេះ នៅក្នុង​ប្រទេស​មួយចំនួន អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​បាន​សហការគ្នា​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ ជាពិសេស ក្មេងៗ​ដែល​ទើប​ចេះ​ប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​ប្រយ័ត្នប្រយែង​ចំពោះ​ការចែករំលែក និង​ការធ្វើ​អត្ថាធិប្បាយ​លើ​ប្រធានបទ​អ្វីមួយ​។ នៅក្នុង​ប្រទេស​កម្ពុជា ការបណ្តុះបណ្តាល​របៀប​នេះ មិនទាន់​ត្រូវបាន​គេ​ពិចារណា​នៅឡើយ​ទេ​៕ 
 

Tag:
 ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com