ជាតិ
សេដ្ឋកិច្ច
ក្រសួង​ពន្យា​រពេល​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​
19, Oct 2016 , 10:19 pm        
រូបភាព
ដោយ:
​ក្រសួងពាណិជ្ជកម្ម ប្រកាស​ពន្យា​រពេល​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម រហូតដល់​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង នៅ​ថ្ងៃទី​១៤​ខែតុលា​។​



​សេចក្ដីជូនដំណឹង​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ថា ក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យ​តំណាង បុត្រ​សម្ព័ន្ធ ឬ​ទីភ្នាក់ងារ​ទាំងឡាយ ដែល​ចុះបញ្ជី​ពាណិជ្ជកម្ម នៅមុន​ថ្ងៃទី​៤​ខែមករា​ឆ្នាំនេះ ត្រូវ​មក​ចុះបញ្ជី​ពាណិជ្ជកម្ម​សារ​ឡើងវិញ​ នៅក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម តាម​ពេលវេលា​កំណត់​របស់​ក្រសួង​។​

​ក្រោយពេល​ផុត​សុពលភាព​ខាងលើ ក្រុមហ៊ុន​ដែល​មិនទាន់​ចុះបញ្ជី​សារ​ឡើងវិញ នឹង​ប្រឈម​នឹង​ការជម្រះបញ្ជី​កាតព្វកិច្ច​ពន្ធដារ និង​ត្រូវ​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដដែល​៕


Tag:
 ចុះបញ្ជី​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com