ជាតិ
ADB សន្យា​ជួយ​សង់​ប្រឡាយ​៥​ខ្សែ នៅ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ
21, Oct 2016 , 12:00 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
រូបថត៖ ហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
​ភ្នំពេញ​៖ ឆ្លើយតប​ចំពោះ​សំណើ​របស់ លោក ចាន់ ស៊ី​ណាត អគ្គនាយក​កិច្ចការ​បច្ចេកទេស​រប​ស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាន​យល់ព្រម​ជួយ​សង់​ប្រឡាយ​ចំនួន​៥ខ្សែ នៅក្នុង​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ​។  ការជួយ​សង់​ប្រឡាយ​នេះ គឺ​ដើម្បី​រំដោះ​ទឹក និង​ស្រោចស្រព បម្រើ​ដល់​វិស័យ​កសិកម្ម​នៅក្នុង​ខេត្ត​ទាំងបី​ខាងលើនេះ​។



​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បានសម្រេច​ជួយ​សាង់សង់​ប្រឡាយ​ចំនួន​៥​ខ្សែ រួមមាន​៖ ប្រ​ឡាយ​រំ ដោះ​ទឹក និង​ស្រោចស្រព ០១ ខ្សែ ប្រវែង ៦ គីឡូម៉ែត្រ ស្ថិតក្នុង​ប្រព័ន្ធធារាសាស្ត្រ​អាង​ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ប្រឡាយ ០១ ខ្សែ​ប្រវែង ៣.៥០០ ម៉ែត្រ ស្ថិតក្នុង​ប្រព័ន្ធធារាសាស្ត្រ​ទំនប់​អូរ​អង្ក្រង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ប្រឡាយ​០៣ ខ្សែ​ទៀត ដែលមាន​ប្រវែង​សរុប ៧ គីឡូម៉ែត្រ ស្ថិតក្នុង​ប្រព័ន្ធធារាសាស្ត្រ​ទំនប់​គោក​ស្រុក ខេត្តសៀមរាប ព្រមទាំង​ជួយ​សង់​ស្ពានបេតុង ប្រវែង ៩០ ម៉ែត្រ ចំនួន ០១ កន្លែង នៅ​ទំនប់​គោក​ស្រុក ខេត្តសៀមរាប​ផងដែរ​។ ការជួយ​សង់​ប្រឡាយ​ទាំង​៦​ខ្សែ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅពេលនេះ គឺ​បន្ទាប់ពី​លោក ចាន់ ស៊ី​ណាត អគ្គនាយក​កិច្ចការ​បច្ចេកទេស របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានស្នើ​សុំ​ទៅ​ADB កាល​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ADB ភាគី​អូស្ត្រាលី និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យមើល​ប្រព័ន្ធធារាសាស្ត្រ​នានា នៅ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៨​ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​។    
  
​គេ​រំពឹងថា ប្រព័ន្ធ​ប្រឡាយ​ទាំង​៦​នេះ នឹង​អាចជួយ​រំដោះ​ទឹកជំនន់ និង​ទប់ទឹក​សម្រាប់​ស្រោចស្រព​វិស័យ​កសិកម្ម ដែ​ច​អាចជួយ​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​នៅ​ខេត្ត​ទាំង ៣​ខាងលើ ឲ្យ​បាន​ប្រសើរ​ផងដែរ​៕      


Tag:
 ADB
  ​ចាន់ ស៊ី​ណាត​
 ​ ទំនប់​ប្រឡាយ
© រក្សាសិទ្ធិដោយ thmeythmey.com