កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជា​ប៉ះ​ទី​ម័​រ​ខាងកើត​នៅ​អូឡាំពិក ខណៈ​ឡាវ​ជួប​ព្រុយ​ណេ នៅ RSN
21, Oct 2016 , 2:09 pm        
រូបភាព
ដោយ:
​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​បើកទ្វារ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ទី​ម័​រ​ខាងកើត​ក្នុងជំនួប​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 នា​វេលា​ម៉ោង​៦:៣០​ល្ងាច​នេះ​។ ចំណែក​ក្រុម​ឡាវ​ត្រូវ​តទល់​ជាមួយ​ក្រុម​ព្រុយ​ណេ​នា​វេលា​ម៉ោង​៦:៣០​នាទី​នៅ​កីឡដ្ឋាន​RSN​។



​​ក្រោយពី​យកឈ្នះ​ពីរ​ប្រកួត​ជាប់ៗគ្នា​លើ​ក្រុម​ឡាវ និង​ព្រុយ​ណេ ​ដោយ​លទ្ធផល ២-១ និង​៣-០ កាលពីពេល​ថ្មីៗ​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ទី​ម័​រ​ខាងកើត​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​វេលា​ម៉ោង​៦ កន្លះ ​ល្ងាច​ថ្ងៃទី​២១ ខែតុលា​។ នេះជាជំនួប​ចុង​ក្រោយ ហើយក៏​ជាការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​កម្ពុជា ឈានឆ្ពោះ​ទៅកាន់​វគ្គ​បន្ត​ នៃ​ពានរង្វាន់ AFF Suzuki Cup 2016​។

​បើតាម​ប្រវត្តិ​នៃ​ការជួបគ្នា​តាំងពី​ឆ្នាំ​២០០៨-២០១៦ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៤​ដង​ក្នុង​វគ្គ​ជម្រុះ AFF Suzuki Cup និង​១​ដង​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ ​ក្នុងនោះ​កម្ពុជា​ឈ្នះ​៣ លើក ចាញ់​១លើក និង​ស្មើ​១​លើក។ នៅ​ឆ្នាំ​២០១៦ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ កម្ពុជា​បាន​យកឈ្នះ​ទី​ម័​រ​ក្នុង​លទ្ធផល ២-០​។

​នៅ​ឆ្នាំ​២០១៤ ក្នុង​វគ្គ​ជម្រុះ AFF Suzuki Cup កម្ពុជា​បាន​យកឈ្នះ ៣-២ លើ​ទី​ម័​រ​ខាងកើត​នៅ​ទឹកដី​ឡាវ​។ ឆ្នាំ​២០១២ កម្ពុជា​បាន​ចាញ់​ទី​ម័​រ​ខាងកើត​យ៉ាងដំណំ ៥-១ ក្នុង​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup នៅ​មី​យ៉ាន់​ម៉ា​។ ឆ្នាំ​២០១០ កម្ពុជា​ឈ្នះ​ទី​ម័​រ ៤-២ ក្នុង​វគ្គ​ជម្រុះ AFF Suzuki Cup នៅ​ឡាវ​។ ឆ្នាំ​២០០៨ កម្ពុជា​បាន​ត្រឹម​ស្មើ​ទី​ម័​រ ២-២ ក្នុង​វគ្គ​ជម្រុះ AFF Suzuki Cup នៅ​ទឹកដី​កម្ពុជា​។

​ជាមួយគ្នានេះ នៅ​ម៉ោង​៦:៣០​នាទី​នៅ​កីឡដ្ឋាន RSN  ក្រុម​ជ្រើស​ជាតិ​ឡាវ ត្រូវ​តទល់​ជាមួយ​ក្រុម​ព្រុយ​ណេ ដែលជា​ជំនួប​ចុងក្រោយ​ផងដែរ​៕   


Tag:
 បាល់ទាត់​
  AFF Suzuki Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com