ជាតិ
សេដ្ឋកិច្ច
អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​មាន​ជាង ៥​លាន​នាក់ អំឡុងពេល​៩​ខែ​ដើមឆ្នាំ​
22, Oct 2016 , 9:06 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន CAMBODIA AIRPORTS បាន​កត់ត្រា​ចំនួន​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស ក្នុង​រយៈពេល​៩​ខែ​ដើម​ឆ្នាំនេះ ដែលមាន​ជាង ៥​លាន​នាក់ កើនឡើង ៦,២​ភាគរយ បើ​ធៀប​នឹង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៩​ខែតុលា​។​



​របាយការណ៍​បង្ហាញ​ទៀតថា  ក្នុង​រយៈពេល​ដូចគ្នានេះ ចំនួន​ប្រជាជន​ចិន ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​មក​កម្ពុ​ជាមាន ៦៣,៦​ម៉ឺន​នាក់ កើនឡើង ១៨,៥​ភាគរយ​។​
​ការដឹកជញ្ជូន​ទំនិញ បាន​កើនឡើង ២១,៣​ភាគរយ ក្នុង​បរិមាណ ៣,៥​ម៉ឺន​តោន ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​។ នេះ​បើតាម​របាយការណ៍​ខាងលើ​៕


Tag:
 CAMBODIA AIRPORTS
  ដឹកជញ្ជូន​
  អាកាស​
© រក្សាសិទ្ធិដោយ thmeythmey.com