កីឡាជាតិ
ជាតិ
កម្រង​រូបភាព​កម្ពុជា​ឈ្នះ​ទី​ម័​រ​ខាងកើត​៣​ទល់​២ ដើម្បី​ឡើងទៅ​ជួប​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី
22, Oct 2016 , 12:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ឈានទៅ​កាន់​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់ AFF Suzuki Cup ដោយ​ទទួលបាន​ពិន្ទុ​លើសគេ​ដោយ​ឈ្នះ​ទាំង​៣​ប្រកួត​នា​ការប្រកួត​ជម្រុះ​នៅលើ ទឹកដី​របស់ខ្លួន​។ សម្រាប់​ជំនួប​ចុងក្រោយ​នា​ល្ងាច​នេះ កម្ពុជា​បានឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ឡាវ យកឈ្នះ​ព្រុយ​ណេ ៤-៣ នៅ​កីឡដ្ឋាន RSN​។​



​ការប្រកួត​ដំណើរការបាន​ត្រឹម​២​នាទី ខ្សែបម្រើ ទិ​ត្យ ឌី​ណា បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​ឲ្យ​កម្ពុជា ហើយ​ឈានដល់​នាទី ទី​១៧ ខ្សែបម្រើ ឈិន ឈឿន បាន​បញ្ជូន​បាល់​ឲ្យ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រក​គ្រាប់​នាំមុខ ២-០ លើ​ក្រុម​ភ្ញៀវ​ទី​ម័​រ​ខាងកើត​។

​នៅ​នាទី ទី​២០ ខ្សែការពារ សឿ​យ វិសាល បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Rufino Walter Gama ដួល​នៅ​តំបន់​គ្រោះថ្នាក់ ហើយ​ប្រធាន​ក្រុម Anggisu Correla De Almeida Barbosa បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​វាយបក​តាម​ពីក្រោយ ២-១ សម្រាប់​ទី​ម័​រ​ខាងកើត​។ នៅ​នាទី​៣៦ Gama បាន​បញ្ជូន​ឲ្យ Nelson Sarmento Viegas ដើម្បី​សម្រេច​លទ្ធផល​ស្មើ ២-២ ។​

​ក្នុងការ​ប្រកួត​៤៥​នាទី​ដំបូង ចាន់ វឌ្ឍនាកា មានឱកាស​ជាច្រើន​ក្នុងការ​សម្រេច​ផល​សម្រាប់​កម្ពុជា ក្នុងនោះ មាន​ទាំង​ការ​ស៊ុត​ប៉ះរ​បាទី និង​ការ​ទាត់​ចូល​ទី​ក្នុង​ជំហរ​ក្រៅ​ល្បែង​ផងដែរ​។ រង់ចាំ​ដល់​នាទី​៧៨ ទើប​វឌ្ឍនាកា សម្រេច​ផល​បាន​យ៉ាង​ជោគជ័យ ដែល​នាំ​ឲ្យ​កម្ពុជា​នាំមុខ ៣-២ វិញ​។​

































































© រក្សាសិទ្ធិដោយ thmeythmey.com