អត្ថបទពាណិជ្ជកម្ម
អង្ករ​សែន​​​​​​​ក្រអូប​ខ្មែរ​​​​​លក់​​​​ក្នុងតម្លៃពិសេស ​​​1​បាវ​​​ (50kg)​​​ 143.500៛​​​​
26, Oct 2016 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ
មួយ​គ្រួសារ​ទិញ​អង្ករ​ខ្មែរ​មួយ​បាវ រួមគ្នា​ជួយ​កសិករ​ខ្មែរ គឺជា​យុទ្ធនាការ​ប្រើប្រាស់​អង្ករ​ខ្មែរ​ដើម្បី​ខ្មែរ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន អង្ករ​កសិករ​ខ្មែរ ដោយ​ទទួលបាន​ការផ្គត់ផ្គង់​អង្ករ​ពី ក្រុមហ៊ុន អេ​ម​រុ​រ៉ា​យស៍​និង គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍ជនបទ ក្នុង​គោលបំណង​ដើម្បី​លើ​កត​ម្កើ​ន​តម្លៃ​ស្រូវ​អង្ករ​របស់ ប្រជាកសិករ​ខ្មែរ​។ ដើម្បី​ធានា​ការផ្គត់ផ្គង់​អង្ករ​ខ្មែរ​សុទ្ធ​១០០ ភាគរយ ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ក្រុមហ៊ុន​បាន និង​កំពុង​ធ្វើ​ការទិញចូល​ប​ន្ថែ​ម​ស្រូវ​សែន​ក្រអូប​ផ្ទាល់​ពី​សហគមន៍​កសិក​រ​ស្រុក​សង្កែ (​ខេត្តបាត់ដំបង​) ដើម្បី​កិន​នឹង​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ប្រកបដោយ​ទំនុកចិត្ត និង​ទំនួល​ខុសត្រូវ​ខ្ពស់​។
 
​អង្ករ​សែន​ក្រអូប​ខ្មែរ​ជា​អង្ករ​ស្រូវ​ថ្មី​ទើបតែ​ច្រូតកាត់ មាន​រសជាតិ​ទន់​ល្មម ផ្អែម​ឆ្ងាញ់​ពិសារ គ្រាប់​អង្ករ​ស្រ​លូន ក្លិនក្រអូប​ប្រហើរ​។ ដើម្បី​ធានាបាន​នូវ​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន អង្ករ​នេះ​ត្រូវបានធ្វើ​ការពិនិត្យ​គុណភាព​សុវត្ថិភាព​ចំនីអាហារ ដោយ​ស្តង់ដារ ISO 220000, HACCP, GMP ។​
 


​គួរ​បញ្ជក់​ផងដែរ​ថា នៅក្នុង​ខែតុលា​នេះ នឹងមាន​កា​រប​ញ្ជុះ​តម្លៃ​យ៉ាង​ពិសេស​ជូន​ដល់​អតិថិជន​ដែល​បាន​ជាវ​នូវ​អង្ករ 1​បាវ (50kg) 143.500៛ បើ​លោក​អ្នកទិញ ២​បាវ តម្លៃ​ត្រឹមតែ 278.500៛​។ 
 
​ដើម្បី​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន​ដែល​តែងតែ​ជួយ​គាំទ្រ ផលិតផល អង្គរ​ខ្មែរ រាល់​កា​រក​ម្ម៉​ង់​ទិញ លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​៖ 093 600 600 / 085 800 900 / 068 83 84 85 ហើយ​លោក​អ្នកនឹង​ទទួលបាន​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ ឫ អាចមក​កាន់​ទីតាំង ក្រុមហ៊ុន អង្ករ​កសិករ​ខ្មែរ (​ផ្សា​បឹងត្របែក​ផ្លា​ហ្សា​)  ផ្ទះ​លេខ D15 ផ្លូវ 101 សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
 
( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com