ជាតិ
២៣​តុលា​៖ សម្តេច ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​សន្តិភាព​
23, Oct 2016 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ថ្ងៃ​ខួប​ឆ្នាំ​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា តួអង្គ​ស្ថាបនិក​សំខាន់​មួយរូប​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​នេះ បាន​បន្ត​សេចក្តីអំពាវនាវ​ក្នុង​គោលដៅ​ពង្រឹង​សន្តិភាព​ដដែល ដែល​លោក​បានចាប់ផ្តើម​តាំងពី​ទស្សវត្សរ៍​១៩៨៧​។​



​ថ្ងៃទី​២៣​តុលា​ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​រូបថត​អនុស្សាវរីយ៍​មួយចំនួន​តូច នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​អំពី​ជំនួប​ជាច្រើន​រវាង​ឯកឧត្តម ហ៊ុន សែន និង ព្រះអង្គម្ចាស់ នរោត្តម សីហនុ ដែល​ក្រោយមក​បាន​នាំ​ដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​។​

​ជាមួយ​រូបថត​អនុស្សាវរីយ៍​៨​សន្លឹក គេ​ក៏​អាច​ឃ្លា​មួយ​បន្ថែមទៀត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​៖«​សូម​ជនរួមជាតិ​ចូលរួម​ថែរក្សា​សន្តិភាព ដើម្បី​ប្រទេសជាតិ​យើង មានឱកាស​អភិវឌ្ឍ​កាន់តែ​រីកចម្រើន ជឿនលឿន​ទៅមុខទៀត​»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​យក​ថ្ងៃ​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ដើម្បី​ជួបជុំ​ជាមួយ​អាជ្ញាធរ មន្ត្រីរាជការ និង​កងរាជអាវុធហត្ថ​ប្រចាំរាជធានី​ភ្នំពេញ​ផងដែរ​។ វា​ជា​ឱកាស​ដែល​សម្តេច​បាន​មានប្រសាសន៍​រំ​ឮ​ក​ឡើងវិញ​អំពី​ការចរចា​សន្តិភាពរ​វា​ង​សម្តេច និង​ព្រះ​បរម​រតន​កោដ្ឋ ប្រាប់​មន្ត្រីរាជការ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាច្រើន​ពាន់​នាក់​នោះ​។​
















Tag:
 ហ៊ុន សែន
  ២៣​តុលា
© រក្សាសិទ្ធិដោយ thmeythmey.com