ពីនេះ ពីនោះ
ចាបពូក​ទ្រូង​ឆ្នូត ជា​បក្សី​ធ្វើ​សម្បុកមាន​លក្ខណៈពិសេស ហើយ​ស្អាត​ជាងគេ​
24, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចាបពូក​ទ្រូង​ឆ្នូត គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែលមាន​រូបរាង​តូច​។ បក្សី​ប្រភេទ​នេះ ចំពោះ​បក្សី​ឈ្មោល​នៅ​រដូវ​បន្ត​ពូជ មានបន្ទូល​ក្បាល​ពណ៌​លឿង មុខ​ពណ៌​ខ្មៅ ទ្រូង​ពណ៌​ត្នោត​ចាស់ និង​មាន​ឆ្នូតៗ​ខ្មៅ ជា​ជួរ ខ្នង​មាន​ពណ៌​ក្រ​ម៉ៅ និង​មាន​ឆ្នូត​ខ្មៅ​ធំៗ​។ ប៉ុន្តែ​សម្រាប់​បក្សី​ឈ្មោល​នេះ​ដដែល នៅ​រដូវ​មិន​បន្ត​ពូជ​វិញ មាន​ចិញ្ចើម​ពណ៌​លឿងខ្ចី ត្រចៀក​មាន​ពណ៌​ខ្មៅ​ឆូត​លឿង​។



ចំពោះ​បក្សី​ឈ្មោល​ទៀតសោត បាន​បែង​ចែកជា​ប្រភេទ peguensis ដែល​នៅ​រដូវ​បន្ត​ពូជ មាន​ឆ្នូត​ទ្រូង និង​ខ្នង​មាន​ពណ៌​ខ្មៅ​ជាំ​។ ចំពោះ​ជីវសាស្ត្រ​រស់នៅ​វិញ បក្សី​នេះ ធ្វើ​សម្បុកមាន​លក្ខណៈពិសេស ហើយ​ស្អាត​ជាងគេ ដែលមាន​ផ្លូវ​ចូល​ពីក្រោម ហើយ​បក្សី​ឈ្មោល​សម្បុក និង​បក្សី​មាន​សម្បុក​ខ្លី​។ ចំណែក​តំបន់​ដែល​បក្សី​នេះ​សម្បូរ​រស់នៅ មានដូចជា តំបន់កសិកម្ម វាលស្មៅ វាលភក់ និង​ជាពិសេស នៅក្បែរ​មាត់ទឹក ដែលមាន​រយៈកម្ពស់​មិន​លើសពី ៩១៥ ម៉ែត្រ​។ ចំណែក​ការបន្ត​ពូជ គឺ​ចាប់ពី​ខែឧសភា ដល់​សីហា ពង​ចំនួន ពី​២ ទៅ​៥​ពង ពណ៌​ស​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com