ពីនេះ ពីនោះ
ស្លឹក ម្លិះ​ស្រុក អាច​ប្រើ​ជា​ថ្នាំ​ព្យាបាល​ក្មេង​កើត​បូសទ្រនិច​
24, Oct 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ម្លិះ​ស្រុក គឺជា​ឈ្មោះ​គុម្ពព្រឹក្ស​មួយ​ប្រភេទ ដែលមាន​កម្ពស់​ចាប់ពី ០.៥០ ម៉ែត្រ​ទៅ ១ ម៉ែត្រ​។ រុក្ខជាតិ​នេះ​ដុះ​លើដី​វាល​គ្មាន​ដើមឈើ នៅក្នុង​ទ្វីបអាស៊ី​ផ្នែក​អាគ្នេយ៍​។



​ម្លិះ​ស្រុក ជា​ប្រភេទ​ម្លិះ​ម្យ៉ាង​ដែលមាន​សន្ដាន​ខុសពី​ម្លិះ​ធម្មតា​។ ចំពោះ​ដើម​រុក្ខជាតិ​នេះ ត្រូវបាន​គេ​នាំ​ពូជ ទៅ​ដាំ​ក្នុងប្រទេស​ជាច្រើន នៃ​អាស៊ី​ទាំងមូល ដោយសា​ម្លិះស្រុក​នេះ​មាន​ផ្កា ស លាយ​ផ្កាឈូក និង​មាន​ក្លិនក្រអូប​ល្អ​។

​បន្ថែម​ពីនេះ ម្លិះ​ស្រុក​គេ​អាច​យក​ស្លឹក មក​ប្រើ​សម្រាប់​ធ្វើជា​ថ្នាំ ព្រមទាំង​យក​ស្លឹក​ត្រាំ​ទឹក ដើម្បី​ឲ្យ​ក្មេង​កើត​បូសទ្រនិច​ងូត ដើម្បី​បង្ក្រាប​ជាតិ​ពិស និង​ព្យាបាល​បំបាត់​ការឈឺចាប់​។ បន្ថែម​ពីនេះ គេ​អាច​ឆុង​ស្លឹក​ជាមួយ​ទឹក​ក្ដៅ ផឹក​ដើម្បី​ព្យាបាល​ជំងឺ​ប្រមេះ​៕

​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com