ពីនេះ ពីនោះ
ពាក្យ​«​កំសត់​» និង​«​កម្សត់​» អ្នកសរសេរ​កុំ​ភ័យខ្លាច​ខុស​
24, Oct 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​ភាសា​ខ្មែរ ដោយសារ​មានការ​វ​វ​ឌ្ឍ ទើប​មាន​ពាក្យ​ខ្លះ​ត្រូវ សរសេរ ម្ដង ជា ព្យាង្គ​តម្រួត ម្ដង​ជា​ព្យាង្គ​រាយ​។ ចំណែក​ពាក្យ​ខ្លះ​រហូតមក​ពេល​បច្ចុប្បន្ននេះ ត្រូវ​សរសេរ ជា ព្យាង្គ​តម្រួត​ផង ជា​ព្យាង្គ​រាយ​ផង ប៉ុន្តែ​ត្រឹមត្រូវ​ដូចគ្នា​។ ចំណែក​ពាក្យ «​កំសត់​» និង «​កម្សត់​» គឺជា​ពាក្យ​ពីរ ប៉ុន្តែ​ត្រឹមត្រូវ និង​មាន​អត្ថន័យ​ដូចគ្នា​។​



​ពាក្យ​«​កម្សត់​» មាន​ថ្នាក់​ពាក្យ​នាម និង គុណនាម មានន័យថា មនុស្ស​ក្រ​, មនុស្ស​ក្រខ្សត់​, មនុស្ស​ក្រីក្រ​លំបាក ឬ​អាច​ហៅ​បាន​ថា មនុស្ស​កម្សត់​។ ពាក្យ​មួយ​នេះ ប្រើ​សំដៅ ដល់ មនុស្ស​ដែល​ខ្សត់​អត់ឃ្លាន មាន​សុខទុក្ខ​ជាមួយគ្នាៈ គូ​កម្សត់​, មនុស្ស​នេះ​កម្សត់ នឹង​ខ្ញុំ ណាស់​។​

​នៅក្នុង​ការនិយាយ​ប្រចាំថ្ងៃ គេ​និយម​និយាយថា «​កម្សត់កម្រ​» ដែល​ពាក្យ​នេះ មាន​ថា្នក់ ពាក្យ​ជា​គុណនាម មានន័យថា ដែល​ក្រខ្សត់​អត់ឃ្លាន​រង​ទុក្ខ​, រួមសុខទុក្ខ​ជា មួយ​គ្នា ដោយ នៅ​ស្រុក​ខ្លួន ឬ​ទៅ​នៅ​ស្រុក​ដទៃ ទោះ​នៅ​យូរ​ក្ដី ឆាប់​ក្ដី ឆ្ងាយ​ក្ដី ជិត​ក្ដីៈ មនុស្ស កម្សត់ កម្រ​នឹង​គ្នា​, មិត្ត​កម្សត់កម្រ​, ប្រពន្ធ​កម្សត់កម្រ​។

​ចំពោះ​ពាក្យ​«​កម្សត់​»​នេះ សាធារណជន អាច​សរសេរ​ជា​«​កំសត់​»​ក៏​ត្រឹមត្រូវ​ដូចគ្នា​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com