មីនុយសំខាន់
អំពីយើង
29, Mar 2012 , 4:02 am         17929
រូបភាព
ដោយ: ថ្មីៗ
គេហទំព័រ«ថ្មីថ្មី»មានបេសកកម្មសំខាន់ពីរយ៉ាង បេសកកម្មទី១៖ គឺការផ្តល់ជូនព័ត៌មានដល់អ្នកអាន អ្នកស្តាប់ និងអ្នកទស្សននាទាំងអស់នូវព័ត៌មានស្តីពី«ផលិតផលថ្មីៗបំផុតដែលទើបតែមកដល់ ឬដែលនឹងមកដល់ទីផ្សារកម្ពុជា»។ ផលិតផលថ្មីៗទាំងនោះគឺយើងផ្តោតសំខាន់ទៅលើបច្ចេកវិជ្ជាទំនើបដូចជា ទូរសព្ទ័ដៃ កុំព្យូទ័រ រថយន្ត គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ឬក៏ជាប្រភេទនាឡិកា គ្រឿងសំអាង គ្រឿងអលង្ការ រហូតដល់សម្លៀកបំពាក់ជាដើម។ រាល់ផលិតផលទាំងនោះនឹងត្រូវបង្ហាញជូនដល់អ្នកអាននិងអ្នកទស្សនាទាំងអស់ក្រោមទម្រង់ជាវីដេអូខ្លីៗ«youtube» ។

បេសកកម្មទី២៖ គឺការផ្តល់ជូនលោកអ្នកដែលស្នេហាប្រពន្ធ័អ៊ីនធឺណិតទាំងអស់នូវ«ព័ត៌មានបែបវិភាគសង្គម នយោបាយ និងសេដ្ឋកិច្ច (ជាតិនិងអន្តរជាតិ) និងព័ត៌មានបែបបទយកការណ៍ រួមទាំងអត្ថបទបែបស៊ើបអង្កេតដែលមានលក្ខណៈស៊ីជម្រៅ»។ នេះគឺជាលក្ខណៈពិសេសរបស់គេហទំព័រ«ថ្មីថ្មី»។ រាល់ព័ត៌មានទាំងអស់នឹងបង្ហាញជូនជាលក្ខណៈវីដេអូរខ្លីៗ ជាសំឡេង និងជាអត្ថបទធម្មតា មានន័យថា គេហទំព័រ«ថ្មីថ្មី»ដើរតួជាកាសែតផង ជាវិទ្យុផង និងជាទូរទស្សន៍ផង។ ដើម្បីសម្រេចបេសកកម្មនេះ ក្រុមអ្នកសារព័ត៌មានអាជីពមួយក្រុមបានរួមពួតដៃគ្នាដើម្បីផលិតព័ត៌មានដែលមានលក្ខណៈវិជ្ជាជីវៈសម្រាប់បម្រើសេចក្តីត្រូវ​ការខាងព័ត៌មានរបស់លោកអ្នកតាមប្រពន្ធ័«សារព័ត៌មានបែបថ្មី»ដែលបាននិងកំពុងរីកលូតលាស់យ៉ាងខ្លាំងនៅកម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ