ជាតិ
មួក​ត្នោត​ខ្មែរ​ត្រូវប៉ាន់ ក្នុង​ថ្ងៃ​អុំទូក​
14, Nov 2016 , 2:38 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាកាសធាតុ​ក្តៅ បានធ្វើ​ឲ្យ​មួក​ស្លឹកត្នោត​ខ្មែរ ត្រូវប៉ាន់​ខ្លាំង នៅ​បណ្តោយ​ទន្លេចតុមុខ ទី​ដែល​ប្រជាពលរដ្ឋ​ទាំង​នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត កំពុង​ទស្សនាការ​ប្រណាំង​ទូក ង ។



​លោកស្រី វិត ជា​អ្នកលក់​មួក​ស្លឹកត្នោត​ម្នាក់ ក្នុងចំណោម​អ្នកលក់​ដែល​ភាគច្រើន​មាន​វ័យចាស់​ផ្សេងទៀត​។  ស្ត្រី​វ័យ​៦១​ឆ្នាំ​រូបនេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មួក​ត្នោត​នេះ គាត់​ទទួល​បន្ត​ពី​ឈ្មួញ​មក មិនមែន​គាត់​ធ្វើ​ដោយ​ខ្លួនឯង​នោះទេ​។ មួក​មួយ លោកស្រី លក់​ក្នុងតម្លៃ ២៥០០​រៀល ទៅ​៣០០០ រៀល ។

​លោកស្រី វិត​បញ្ជាក់ទៀតថា នៅ​ថ្ងៃទី​១៣ ម្សិលមិញ ដែលជា​ថ្ងៃបុណ្យ​អុំទូក​ទី​១ លោកស្រី ចំណេញ​បាន​ប្រមាណ​៦​ម៉ឺន​រៀល ហើយ​នៅ​ថ្ងៃទី​២​នេះ ស្ត្រី​ដែល​ខំ​ស្កាត់​ពី​ភូមិ​ភ្នំ​បាត ជិត​ភ្នំ​ព្រះរាជ​ទ្រព្យ​រូបនេះ រំពឹងថា​អាច​បាន​ចំណេញ​ច្រើនជាង​ថ្ងៃទី​១ ខណៈ​មេឃ​ក៏​ក្តៅ ហើយ​មួក ក៏​លក់ដាច់​ជា​ហូ​ហែរ​នោះ​។ លោកស្រី វិត បញ្ជាក់​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ​លក់ដាច់​គ្រាន់បើ​ដែរ​»​។ 

​សូម​អញ្ជើញ​ទស្សនា​រូបភាព​ដូចតទៅ​៖















Tag:
 អុំទូក​
 ​ មួក​ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com