ជាតិ
សិល្បះ
វិទ្យាស្ថាន​បារាំង​បញ្ចាំងភាពយន្ត​ឯកសារ​ស្តីពី​ជីវិត​អ្នកនិពន្ធ ឃុន ស្រ៊ុន នៅ​ថ្ងៃ​សៅរ៍​នេះ​
17, Nov 2016 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
«​ចេតិយ​សម្រាប់ ឃុន ស្រ៊ុន​» ( Un tombeau pour Khun Srun) គឺជា​ចំណងជើង​ភាពយន្ត​ឯកសារ​ដែលជា​ស្នាដៃ​របស់​សមិទ្ធិ​ករ​ជនជាតិ​បារាំង​លោក Eric Galmard​។​



​ភាពយន្ត​ឯកសារ​នេះ​នឹង​ត្រូវដាក់​បញ្ចាំង​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​សៅរ៍​ទី​១៩​ខែវិច្ឆិកា​នេះ​។ សមិទ្ធិ​ករ Eric Galmard ក៏​នឹងមាន​វត្ត​មាននៅ​ក្នុងកា​រដាក់​បញ្ចាំងភាពយន្ត​នោះដែរ​។ សំបុត្រ​ចូល​ទស្សនា​ត្រូវ​លក់​ក្នុងតម្លៃ​១​ដុល្លារ និង​២​ដុល្លារ​។ សិស្ស​នៃ​វិទ្យាស្ថាន​បារាំង​អាច​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​។​

​លោក ឃុន ស្រ៊ុន ជា​អ្នកនិពន្ធ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​មួយរូប​នៅក្នុង​ទសវត្សរ៍១៩៦០ និង​​១៩៧០​។ លោក​បាន​រត់​ចូល​ព្រៃម៉ាគី​ក្នុង​ឆ្នាំ​១៩៧៣ ហើយ​បន្ទាប់មក​ត្រូវបាន​សម្លាប់​នៅក្នុង​ឆ្នាំ​១៩៧៨ ពោលគឺ​តែ​២​សប្តាហ៍​មុន​របប​អាវខ្មៅ ប៉ុល ពត ត្រូវបាន​ផ្តួលរំលំ​។​

​អ្នកទស្សនា​នឹង​បាន​ស្គាល់​អ្នកនិពន្ធ ឃុន ស្រ៊ុន កាន់តែច្បាស់​តាមរយៈ​សាច់ញាតិ និង​សាក្សី​ជាច្រើន​ដែល​សមិទ្ធិ​ករ​បង្ហាញ​នៅក្នុង​ភាពយន្ត​ឯកសារ​នេះ​៕


Tag:
 ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com