បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
កម្ពុជា​នាំចូល​ស្លឹកគ្រៃ និង​ក្រូចឆ្មារ​សរុប​ជាង​៦០​តោន​ពី​វៀតណាម ក្នុង​មួយថ្ងៃ​ ​
27, Nov 2016 , 9:39 am        
រូបភាព
ដោយ:
ទោះបី​កម្ពុជា ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ឲ្យ ថា «​ប្រទេស​កសិកម្ម​» ក៏ពិតមែន ប៉ុន្តែ ផលិតផល​កសិកម្មរ​បស់​ប្រទេសជិតខាង បាន​វាយលុក​ទីផ្សារ​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង​។  ការស្រាវជ្រាវ​របស់​សេ​ដាក រកឃើញថា ក្នុង​មួយថ្ងៃ កម្ពុជា​បាន​នាំចូល​ស្លឹកគ្រៃ​៥០​តោន និង​ក្រូចឆ្មារ​យ៉ាងតិច​១០​តោន ពី​ប្រទេស​វៀតណាម​។  លោក សម វិទូ ប្រធាន​អង្គការ​សេ​ដាក  បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​មួយឆ្នាំៗ កម្ពុជា​នាំចូល​បន្លែ​ប្រមាណ​៨០​ភាគរយ ខណៈ​កម្ពុជា​អាច​ផលិត​បាន​ប្រមាណ​តែ​២០​ភាគរយ​ប៉ុណ្ណោះ​។



លោក សម វិទូ បាន​ពន្យល់ថា មាន​មូលហេតុ​មួយចំនួន ដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរ មិនអាច​ផលិត​ផលិតផល​កសិកម្ម​ដោយ​ខ្លួនឯងបាន ដូចជា​៖ កសិករ​មិនទាន់​ទទួលបាន​បច្ចេកទេស​នៃ​ការដាំដុះ​គ្រប់គ្រាន់ កង្វះខាត​ប្រព័ន្ធ​ធា​រាស្ត្រ កង្វះ​ការផ្សព្វផ្សាយ និង​គ្មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការផលិត​ជាដើម​។  

ការ​ថ្លែង​របស់ លោក សម វិទូ គឺធ្វើឡើង​នៅក្នុង ទិវា​ស្រែ ស្តីពី​៖«​ការជំរុញ​ការធ្វើ​ស្រែ​តាមបែប​ប្រពលវប្បកម្ម ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​» ដែល​រៀបចំ​ដោយ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​(​សេ​ដាក​) នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅ​។​

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ ជាមួយ លោក សម វិទូ ប្រធាន​អង្គការ​សេ​ដាក ដូចតទៅ​៖         





Tag:
 សម វិទូ​
 ​ កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com