អត្ថបទពាណិជ្ជកម្ម
គន្លឹះ ៤ យ៉ាង​ជួយ​កើន​ទម្ងន់​ពី​ធម្មជាតិ​
30, Nov 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែឈើ​បានទទួល​ស្គាល់​ជា​អាហារ​ជួយ​កើន​ទម្ងន់​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ពី​ធម្មជាតិ ប៉ុន្តែ​ធ្វើយ៉ាងណា​ទើប​ញ៉ាំ​បាន​ឆ្ងាញ់​និង​ទទួលបាន​លទ្ធផល​ល្អ សូម​ពិគ្រោះ​វិធី​លាយ​កែច្នៃ​ទឹកក្រឡុក​៤​យ៉ាង​ខាងក្រោម​នេះ ជួយ​អ្នក​កើន​ទម្ងន់​ឆាប់រហ័ស​បំផុត​៖

១/ ទឹកក្រឡុក​ផ្លែ​ចេក - ទឹកដោះគោឆៅ​
​ធាតុ​ផ្សំ​៖
​ផ្លែ​ចេក ១​ផ្លែ ទឹកដោះគោឆៅ 150ml​ទឹកដោះគោ​ខាប់ ២​ស្លាបព្រា​បាយ chocolate ទឹកកក​ម៉ត់​។​

​អនុវត្ត​៖
​ចេក​បកសំបក កាត់កង់ៗ​
​ដាក់​ចេក​និង​ទឹកដោះគោឆៅ ទឹកដោះគោ​ខាប់​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក ថែម​ទឹកកក​ចូល​ប្រសិន​អ្នក​ចង់​ញ៉ាំ​ត្រជាក់​។  ចំនួន​ទឹកដោះគោ​ធ្វើ​ទឹកក្រឡុក​តាម​ចំណង់​ចំណូ​ច​ចិត្ត​នៃ​មនុស្ស​ម្នាក់​ខុសគ្នាៗ​។​
​ចាក់ទឹក​ក្រឡុក​ចូល​កែវ ហើយ​រោយ chocolate ឡើងលើ​។​

​គ្រាន់តែ​ប៉ុណ្ណឹង​អ្នកទទួលបាន​ទឹកក្រឡុក​មួយ​កែវ​ដ៏​ឆ្ងុយឆ្ងាញ់​ហើយ​ណា​!

២/ ទឹកក្រឡុក​ផ្លែ​ចេក - ប៊័រ​
​ធាតុ​ផ្សំ​៖
​ផ្លែ​ប៊័រ​ទុំ ១ ផ្លែ (​ជាតិ​កាឡូរី​ក្នុង​ប៊័រ​ជួយ​អ្នក​ទម្ងន់​ឆាប់រហ័ស​) ផ្លែ​ចេក​១​ផ្លែ ទឹកដោះគោឆៅ 150ml ទឹកដោះគោ​ខាប់ ២​ស្លាបព្រា​បាយ ទឹកកក​ម៉ត់​។​

​អនុវត្ត​៖
​ប៊័រ​បកសំបក ចោល​គ្រាប់ ចិត​ជា​ចំណិត​តូចៗ​។ ចេក​បកសំបក កាត់កង់ៗ​។​

​ដាក់​ផ្លែ​ប៊័រ​និង​ផ្លែ​ចេក ទឹកដោះគោឆៅ ទឹកដោះគោ​ខាប់​ចូលក្នុង​មា​ស៊ីន​ក្រឡុក​។ ថែម​ទឹកកក​ម៉ត់​ប្រសិន​អ្នក​ចូលចិត្ត​ញ៉ាំ​ត្រជាក់​។​

​ចាក់ទឹក​ក្រឡុក​ចូល​កែវ តុបតែង​ឲ្យ​ល្អមើល​ហើយ​ពិសា​។​



៣/ ទឹកក្រឡុក​ផ្លែ​ចេក – ស្ត្រ​ប៊ឺ​រី​
​ធាតុ​ផ្សំ​៖
​ផ្លែ​ចេកទុំ​១​ផ្លែ ផ្លែ​ស្ត្រ​ប៊ឺ​រី ៣​ទៅ​៤​ផ្លែ ទឹកដោះគោឆៅ 150ml ទឹកដោះគោ​ខាប់ ២​ស្លាបព្រា​បាយ ទឹកកក​ម៉ត់​។​

​អនុវត្ត​៖
​ចេក​បកសំបក កាត់​តូចៗ ស្ដើងៗ​។​
​ផ្លែ​ស្ត្រ​ប៊ឺ​រី​ចោល​ទង លាង​ឲ្យ​ជ្រះ​ជាមួយ​អំបិល កាត់​ជា​ចំណិត​តូចៗ​។​

​ដាក់​ផ្លែ​ចេក ផ្លែ​ស្ត្រ​ប៊ឺ​រី  ទឹកដោះគោឆៅ និង​ទឹកដោះគោ​ខាប់​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក​។ ថែម​ទឹកកក​ប្រសិន​អ្នក​ចូលចិត្ត​ញ៉ាំ​ត្រជាក់​។​

​ចាក​ទឹកក្រឡុក​ចូល​កែវ តុបតែង​ឲ្យ​ល្អមើល​ហើយ​ពិសា​។​

​ផ្លែ​ស្ត្រ​ប៊ឺ​រី​មាន​ផ្ទុក​ច្រើន​វីតាមីន C ជួយ​បង្កើន​ការ​ស្រូបយក​និង​ផ្លាស់ប្ដូរ​សារជាតិ​ជួយ​អ្នក​កើន​ទម្ងន់​យ៉ាង​ងាយស្រួល​។​

៤/ ទឹកក្រឡុក​ផ្លែ​ប៊័រ – ដូង​
​ធាតុ​ផ្សំ​៖
​ផ្លែ​ប៊័រ ១​ផ្លែ សាច់ដូង ទឹកដូង​១​កែវ ទឹកដោះគោ​ខាប់​២​ស្លាបព្រា​បាយ ទឹកកក​ម៉ត់​។​

​អនុវត្ត​៖
​ប៊័រ​បកសំបក ចោល​គ្រាប់ ចិត​ជា​ចំណិត​តូចៗ ដាក់ចូល​ម៉ាស៊ីន​ក្រឡុក​។

​សាច់ដូង​ចិត​តូចៗ ចាកទឹកដូង​និង​សាច់ដូង​ចូល​ម៉ាស៊ីន​ក្រឡុក​។​

​ថែម​ទឹកដោះគោឆៅ​និង​ទឹកដោះគោ​ខាប់​ចូល រួច​ក្រឡុក​ឲ្យ​ម៉ត់​។ ថែម​ទឹកកក​ម៉ត់​ចូល​ទៀត​ប្រសិន​អ្នក​ចូលចិត្ត​ញ៉ាំ​ត្រជាក់​។ ចាកចេញ​កែវ​រួច​ពិសា​។​

​ការ​កើន​ទម្ងន់​របស់​អ្នកនឹង​បាន​ជោគជ័យ​ឆាប់រហ័ស​ដោយ​អនុវត្តតាម​វិធី​ពិសា​ទឹកក្រឡុក ​ទាំង​៤​យ៉ាងនេះ មិន​ត្រឹមតែ​ឈ្ងុយ​ឆា​ញ់​ទេ​ថែម​មាន​ជីវជាតិ​ល្អ​ទៀត​។ ទន្ទឹមនឹងនោះ​ការបន្ថែម​ផលិតផល​អាហារ​បំប៉ន Superior Weight Gain គឺជា​ការចាំបាច់ ជួយ​គាំទ្រ​និង​ជំរុញ​ដំណើរការ​កើន​ទម្ងន់​យ៉ាង​ឆាប់រហ័ស​និង​មាន​សុវត្ថិ​ភាពល្អ​ទៀតផង​។​



​បណ្ដា​ធាតុ​ផ្សំ​ដែល​សំខាន់​ចាំបាច់​សម្រាប់​រាងកាយ​ដែលមាន​ក្នុង Superior Weight Gain នឹង​ជួយ​កើន​ទម្ងន់ បន្ថែម​សារជាតិ​ដើម្បី​អ្នក​ស្គមស្គាំង​បង្កើន​សុខភាព មាំមួន និង​កើន​ទម្ងន់​ឆាប់រហ័ស​។ Superior Weight Gain ប៉ះពាល់​ដល់​ដំណើរការ​ស្រូប​យកសារ​ចា​តិ​និង​ការធ្វើ​សកម្ម​របស់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ស្រូបយក​សារជាតិ​ល្អ​បំផុត ជួយ​ជម្រះ​រាងកាយ​មាំមួន បង្កើន​ចំណង់​អាហារ​ញ៉ាំ​ឆ្ងាញ់​មាត់ ញ៉ាំ​បាន​ច្រើន​និង​គេង​លក់​ស្រួល​។ ជួយ​អ្នក​កើន​ទម្ងន់​ប្រសិទ្ធភាព​និង​សុវត្ថិភាព​យូរអង្វែង មិន​ស្រក​ទម្ងន់​ពេល​ឈប់​ប្រើប្រាស់​។​

​អត្ថបទ​ពាណិជ្ជកម្ម​


© រក្សាសិទ្ធិដោយ thmeythmey.com