ពីនេះ ពីនោះ
មិត្ត​១០០​ឆ្នាំ​៖ តើ​បុរស​គ្រប់រូប​គួរ​ជ្រើស​យក​នារី​ប្រភេទ​ណា​?
03, Dec 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖«​ធ្វើស្រែ​ខុស​មួយឆ្នាំ ត្រូវ​មួយឆ្នាំ តែបើ​ទុកដាក់​កូនចៅ​ឲ្យ​មាន​ប្ដី​មាន​ប្រពន្ធ ខុស​មួយឆ្នាំ​គឺ​ខុស​មួយជីវិត​» នេះ​គឺជា​ពាក្យចាស់​បុរាណ​ដែល​តែងតែ​និយាយ​តៗ​គ្នា​មក​សម្រាប់​ក្រើនរំលឹក​ដល់​កូនចៅ​មុននឹង​សម្រេចចិត្តថា​នឹង​ទទួលយក បុរស នារី​ណា​ជា​ប្ដី​ប្រពន្ធ​។ ចុះ​ក្នុងនាម​ជា​បុរស តើ​ត្រូវ​ជ្រើសរើស​នារី​ដែលមាន​លក្ខណៈសម្បត្តិ​បែបណា​ដើម្បី​យកមក​ធ្វើជា​គូ​អនាគត​របស់ខ្លួន​?



​ដើម្បី​ចៀសវាង​ការទទួល​រង​នូវ​សេចក្ដី​ឈឺចាប់ និង​ស្ដាយក្រោយ បុរស​គ្រប់រូប​គួរ​ណាស់​សង្កេតមើល​លក្ខណៈ​របស់​នារី​ដូចខាងក្រោម ដើម្បី​ឲ្យ​ខ្លួន​ទទួលបាន​នារី​ដែល​ល្អ​នឹង​នាំមក​នូវ​សុខ​សុភមង្គល​ឲ្យ​ខ្លួន​នៅពេល​ក្លាយជា​មិត្តមួយរយឆ្នាំ​។ នារី​នោះ​គួរ​មាន​លក្ខណៈ​ដូចខាងក្រោម​៖
 
- ជា​នារី​ដែលមាន​ប្រាជ្ញា ស្មារតី សត្យារ​ម្មណ៍​ស្វាហាប់ រហ័សរហួន ឆាប់​ដឹង យល់​ហេតុការណ៍​មិនចាំបាច់​ណែនាំ​ច្រើន​
-​ជា​នារី​មានគំនិត​ឆ្លាត​វាងវៃ ចេះ​ច្នៃប្រឌិត ជា​មនុស្ស​ចេះ​អភិវឌ្ឍ​ខ្លួន មិន​ធ្វើ​ខុស​ដដែលៗ​
-​ជានា​រី​មិន​ខ្ជិលច្រអូស មិន​ទំរន់ មិនចេះ​ពន្យា​ពេល​ក្នុង​ការធ្វើ​កិច្ចការ​។​
-​ជានា​រី​ចេះ​ជួយ​រក ចេះ​សន្សំសំចៃ និង​ទុកដាក់​ទ្រព្យ​របស់​
-​ជា​នារី​មានការ​អៀនខ្មាស់ និង​មាន​ចរិត​ថ្លៃថ្នូរ​
-​ជានា​រី​មាន​សន្ដាន​ចិត្តល្អ មិន​ចិត្ត​ស្រាល ឆាប់​ឆេវឆាវ និង​ខឹងច្រឡោត​តោតតូង​
-​ជានា​រី​ចេះ​រៀបចំខ្លួន​បានល្អ មាន​ក្លិន​ខ្លួន​ក្រអូប សក់​គ្មាន​ចៃ ឬ​អង្គែ សម្លៀកបំពាក់​ភ្លឺ​ស្អាត​ជាទី​ពេញចិត្ត​នៃ​ស្វាមី​
-​ជានា​រី​មាន​ចិត្តជា​កណ្ដាល មិន​លម្អៀង​ខាង​សាច់ញាតិ​ខាង​ណាមួយ​ឡើយ​
-​ជានា​រី​មាន​ការងារ​ធ្វើ​ឬ​ជំនាញ​ច្បាស់លាស់ ត្រូវមាន​ការងារ​ធ្វើ​ច្បាស់លាស់ មិនមែន​មនុស្ស​តែលតោល​
-​ជា​នារី​មានចំណេះដឹង​ស្មើ ឬ​ទាប​ជាង​ខ្លួន​
-​ជានា​រី​មាន​អាយុ​តិចជាង​ខ្លួន​ទើប​ល្អប្រសើរ​
-​ជានា​រី​មាន​ឥរិយាបថ អត្តចរិត អាកប្បកិរិយា មារយាទ​ល្អ​ត្រឹមត្រូវ​ថ្លៃថ្នូរ​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​, រៀបរៀង​ដោយ​ភិក្ខុ​លាភ​ស​ម្ប​ន្នោ សុន ឌឿ​ន​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com