អត្ថបទពាណិជ្ជកម្ម
BNI Cambodia​រៀបចំ​ពិធី​ជួបជុំ​ប្រចាំឆ្នាំ​របស់ខ្លួន​នៅ​សណ្ឋាគារ Intercontinantal
04, Dec 2016 , 11:35 am        
រូបភាព
 
 
​បណ្តាញ​អ្នកជំនួញ​អន្តរជាតិ​ប្រចាំ​កម្ពុជា​ហៅ​កាត់​ថា BNI Cambodia  បានរៀបចំ​ពិធី​ជួបជុំ​ប្រចាំឆ្នាំ​របស់ខ្លួន​ពេញ​មួយថ្ងៃ​នៅ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៦​នេះ នៅ​សណ្ឋាគារ Intercontinantal ដោយមាន​សមាជិក​ជា​អ្នកជំនួញ​នៅក្នុង​ស្រុក និង BNI Asean ប្រមាណ​ជាង​៣០០​នាក់​ចូលរួម​ចែករំលែក​បទពិសោធន៍ និង​ឱកាស​ពាណិជ្ជកម្ម​រវាង​គ្នា​ទៅវិញទៅមក​។​
​លោក ឡុ​ក ស្មិត​សាម​ឌី ជា​នាយក​បណ្តាញ​អ្នកជំនួញ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា “BNI Cambodia” បាន​មានប្រសាសន៍ថា BNI Cambodia  ត្រូវបាន​នាំ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​ជា​លើកដំបូង​តាមរយៈ​ការទិញ​សិទ្ធិ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៣ ដោយ​គិត​មកដល់ពេលនេះ​មាន​ម្ចាស់​អាជីវកម្ម​ជិត​៣០០​នាក់​បាន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ BNI ដើម្បី​ពង្រីក​អាជីវកម្ម​របស់គាត់​។​
  
 
​លោក​បាន​បន្តថា បច្ចុប្បន្ននេះ BNI Cambodia មាន​៦​សាខា​ដែល​សមាជិក​សរុប​ចំនួន​២៨១​នាក់ បង្កើត​ឱកាស​អាជីវកម្ម​ឲ្យ​គ្នា​ទៅវិញទៅមក​ចំនួន​១៨.០៥០​ឱកាស បើ​គិត​ជា​សាច់ប្រាក់​ចំនួន ២៧​លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន​១២០០​កន្លែង​ដល់​ប្រទេស​កម្ពុជា​ផងដែរ​។ ប្រព័ន្ធ BNI បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៥ ដោយ​លោក Ivan Misner ហើយ​គិត​មកដល់​បច្ចុប្បន្ននេះ​មាន​សមាជិក​២១០០០០​នាក់ រីឯ​សាខា​ចំនួន​៧៧៤៩ និង​៧៣​ប្រទេស សម្រាប់​ឆ្នាំ​២០១៦​មាន​ចំណូល​សរុប​១០.៨៥​កោ​ដ្ឋិ​ដុល្លារ​។​
 
​លោកនាយក​បណ្តាញ​អ្នកជំនួញ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​បន្ថែមទៀតថា អ្វីដែល​ធ្វើ​ឲ្យ BNI​ទទួលបាន​ជោគជ័យ​ដូច​សព្វថ្ងៃនេះ ដោយ​ឈរលើ​ទស្សនៈវិជ្ជា​មួយ “Givers Gain” ។​សមាជិក BNI​ទាំងអស់​យល់ថា យើង​មាន​លក្ខណៈ​ជា​កសិករ​មិនមែនជា​ព្រានព្រៃ​ទេ ហើយ​យើង​ដាំ​ដុះ​ស្រោច​ទឹក​លើ​ទំនាក់ទំនង​អាជីវកម្ម​យូរអង្វែង ព្រោះ​យើង​យល់ថា ការប្រកប​អាជីវកម្ម​បានល្អ​លុះត្រាតែ​គេ​ស្គាល់​យើង គេ​ចូលចិត្ត​យើង និង​គេ​ជឿជាក់​លើ​យើង​ដែរ​៕
 

( អត្ថបទ​ពាណិជ្ជកម្ម ) 
 

© រក្សាសិទ្ធិដោយ thmeythmey.com