ពីនេះ ពីនោះ
២២ ចំណុច ដើម្បី​ជោគជ័យ​
04, Dec 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ចំណាំ ៖ អាន ហើយ​មិន​អនុវត្ត នោះ​គ្មាន​ថ្ងៃ​ជោគជ័យ​ទេ​។​
1.    ដាក់​គោលដៅ​ខ្លួនឯង ជាប្រចាំ​ថ្ងៃ ប្រចាំខែ និង​ប្រចាំឆ្នាំ​

2.    ប្រថុយ ដើម្បី​ចាប់យក​ឱកាស​
3.    រស់នៅ ឬ​សេពគប់​អ្នក​ជោគជ័យ​
4.    ផ្តោត​សំខាន់​ទៅលើ​គោលដៅ ហើយ​ខំ​សម្រេច​វា​ឲ្យ​បាន​
5.    ស្រមើស្រមៃ ដើម្បី​បញ្ជាក់ និង​ធ្វើ​សម្រេច​គោលដៅ​
6.    ដាក់​គម្រោង ហើយ​អនុវត្តតាម​កាលវិភាគ​នោះ​
7.    ធ្វើ​ការងារ ដោយ​មិនចាំបាច់​មាន​គេ​ដាស់តឿន​
8.    ធ្វើការ​តាម​ចរន្ត ដំណើរការ និង​លេខ​រៀង ដែល​បាន​កំណត់ទុក​
9.    ហ៊ាន​ចំណាយ​ពេលវេលា និង​ប្រាក់កាស ទៅលើ​អ្វីដែល​អ្នក​បានដាក់​ផែនការ​
10.    កុំ​ជឿ​ពាក្យ​គេ​ពេបជ្រាយ​
11.    គេច​ឲ្យ​ផុតពី​ជំនឿ ដែល​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹកចិត្ត​
12.    បង្កើត និង​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​
13.    បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ចាប់យក​អ្វីដែល​ថ្មី​
14.    ពង្រឹង និង​បង្កើត​បណ្តាញ​ការងារ ក៏ដូចជា​ទំនាក់ទំនង​ក្នុងសង្គម​
15.    បន្ត​ការសិក្សា និង​ស្វែងយល់ ឲ្យ​ទាន់​សម័យកាល​
16.    ទទួលស្គាល់​កំហុស ការរិះគន់ និង​ចំណុចខ្សោយ​របស់ខ្លួន ហើយ​ខិតខំ​កែលម្អ​
17.    តស៊ូ និង​អត់ធ្មត់ មិនត្រូវ​ចង់​ឈ្នះ ឬ​ចង់​ជោគជ័យ ក្នុងពេល​តែមួយ​ថ្ងៃ​ឡើយ​
18.    បត់បែន​តាម​ស្ថានភាព​
19.    យកចិត្តទុកដាក់ និង​មើលថែ​ខ្លួនឯង​
20.    ហាត់ប្រាណ ថែរក្សា និង​ពិនិត្យ​សុខភាព​ជាប្រចាំ​
21.    រៀន​ហើយ រៀន​ទៀត​
22.    បណ្តុះ​ចំណង់តណ្ហា ដើម្បី​ឈានទៅរក​គោលដៅ ដែល​ត្រឹមត្រូវ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com