ពីនេះ ពីនោះ
ចង់បាន​តំណែង តែ​មិន​ចង់​ទទួលខុសត្រូវ គឺជា​កំហុស​!
06, Mar 2020 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រប់​បុគ្គល​ទាំងអស់ មិន​ថា ជា​ជនជាតិ​ណា​ទេ សុទ្ធតែ​ចង់​ទទួលបាន​តំណែង​ខ្ពស់ ក្រោយពី​បំពេញ​កិច្ចការ​អ្វីមួយ​ក្នុង​រយៈពេល​ណាមួយ​។ តាម​ការសង្កេត បុគ្គល​មួយចំនួន​ប្រាថ្នា​ចង់បាន​តំណែង​ជាមួយនឹង​ការទទួលខុសត្រូវ​ខ្ពស់ ជាមួយនឹង​បន្ទុក​ការងារ​បន្ថែម​លើសពី​បុគ្គលិក ឬ​មន្ត្រី​ធម្មតា​។ ប៉ុន្តែ​មាន​បុគ្គល​មួយ​ប្រភេទ​ទៀត ពួកគេ​ប្រាថ្នា​ចង់​បានតែ​តំណែង​ខ្ពស់ តែ​មិន​ចង់​ទទួលខុសត្រូវ​លើ​ការងារ និង​មិន​ចង់​ទទួលបន្ទុក​ថែមទៀត​ឡើយ​។


 
​ជា​ក្រឹត្យក្រម​សត្យានុម័ត តំណែង​កាន់តែ​ខ្ពស់ ផលប្រយោជន៍​កាន់តែច្រើន កិត្តិយស​កាន់តែ​ខ្ពស់ ដូច្នេះ ការទទួលខុសត្រូវ​កា​ន់​តែ​ច្រើន​ដែរ​។ គ្មាន​ឡើយ​តំណែង​ខ្ពស់ ហើយ​ការទទួលខុសត្រូវ​តិច​នោះ​។ 
 
​សរុបសេចក្តី​មក បើ​បុគ្គល​មិន​ចង់​ទទួលខុសត្រូវ​ខ្ពស់ បុគ្គល​នោះ មិនគួរ​ប្រាថ្នា​ចង់បាន​តំណែង​ខ្ពស់​ឡើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com