អន្តរជាតិ
ដាណឺម៉ាក ប្រទេសដែលមានតម្លាភាពជាងគេ
×
ដាណឺម៉ាក គឺជាប្រទេសដែលមានតម្លាភាពជាងគេលើពិភពលោក (The Most Transparent Countries)។ នេះបើតាមការស្ទង់មតិលើមនុស្សជាង៨០០០នាក់ពីតំបន់ផ្សេងៗគ្នាលើពិភពលោកសម្រាប់របាយការណ៍ចំណាត់ថ្នាក់ប្រទេសល្អជាងគេប្រចាឆ្នាំ២០១៦ ។
«The 2016 Best Countries Rankings» ត្រូវបានសហការរៀបចំឡើងដោយក្រុមប្រឹក្សា BAV Consulting និងសាកលវិទ្យាល័យ Wharton School of the University of Pennsylvania សហរដ្ឋអាមេរិក។ ពិតណាស់ ប្រទេសទាំងអស់មិនអាចចៀសផុតឲ្យបាន១០០ភាគរយនោះឡើយ ទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែបានបង្ហាញពីការប្រឹងប្រែងខ្ពស់ក្នុងការទប់ស្កាត់ការស៊ីសំណូក ការទាមទារប្រយោជន៍នានាផ្នែកនយោបាយ ជាពិសេសពីសំណាក់រដ្ឋាភិបាល។
សារព័ត៌មានថ្មីៗ សូមលើកយកឈ្នះប្រទេសចំនួន២៥ ដែលមានតម្លាភាពជាងគេ (The Most Transparent Countries) ហើយចំណាត់ថ្នាក់នេះ ក៏មិនសូវខុសពីចំណាត់ថ្នាក់ Corruption Perceptions Index 2015 ដែលផ្សាយអង្គការតម្លាភាពអន្តរជាតិនោះដែរ ដោយគ្រាន់តែខុសទីតាំងមួយចំនួន។
ប្រទេសទាំងនោះរួមមាន៖
១. ដាណឺមាក
២. កាណាដា
៣. ស៊ុយអែត
៤. នូវែល សេឡង់
៥. ហូឡង់
៦. អាល្លឺម៉ង់
៧. អូស្ត្រាលី
៨. លុចសំបួរ
៩. អូទ្រីស
១០. ចក្រភពអង់គ្លេស
១១. សហរដ្ឋអាមេរិក
១២. បារាំង
១៣. ជប៉ុន
១៤. អៀរឡង់
១៥. អេស្ប៉ាញ
១៦. សិង្ហបុរី
១៧. ព័រទុយហ្គាល់
១៨. អ៊ីស្រាអែល
១៩. អ៊ីតាលី
២០. កូរ៉េខាងត្បូង
២១. ហុងគ្រី
២២. សាធារណរដ្ឋឆែក
២៣. ប៊ុលហ្គារី
២៤. ថៃ
២៥. ម៉ាឡេស៊ី៕
Tag:
Best Countries 2016
ដាណឺម៉ាក
តម្លាភាព
© រក្សាសិទ្ធិដោយ thmeythmey.com