កីឡាជាតិ
​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី ១
04, Dec 2016 , 3:59 pm        
រូបភាព
ដោយ:
 
​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា តេ​ក្វាន់​ដូ ITF (International Taekwondo Federation) ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី ១ ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៤ ខែធ្នូ​ខាងមុខនេះ​។ ប្រទេស​ដែល​នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ចំនួន ៧ មានដូចជា កម្ពុជា វៀតណាម ថៃ និង​ម៉ាឡេស៊ី ជាដើម ដោយមាន​អត្ត​ព​លិ​ក​ទាំងអស់ ១២៤ រូប និង​អាជ្ញាកណ្តាល​ចម្រុះ​ជាតិ ចំនួន ១៦ រូប​។ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងនោះ អត្ត​ព​លិ​ក​កម្ពុ​ជាមាន​ប្រមាណ ៤០ រូប​។


  
 នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ លោក កែវ រ៉េមី ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF  បាន​ថ្លែងថា កីឡាករ​-​កីឡាការិនី កម្ពុជា បាន​ត្រៀមលក្ខណៈ​ល្អ​រួចហើយ ដើម្បី​ប្រកួត​យកជ័យ​ជម្នះ​ក្នុង​ព្រឹត្តិការណ៍​កីឡា តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី ១ នេះ​។ ជាមួយគ្នានេះ លោក រ៉េមី ក៏​បញ្ជាក់ថា កា​រៀបចំ​ព្រឹត្តិការណ៍​នេះ ក៏​ដើម្បី​បង្កើន​សមត្ថភាព​អត្ត​ព​លិ​ក​កម្ពុជា ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។​
​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ខាងក្រោម​៖



 



Tag:
 កីឡា​តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com