ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ចង់​ចូលគាល់​ព្រះរាជា​សិន មុន​ជួប​អ្នកគាំទ្រ​នៅ​មូលដ្ឋាន​
04, Dec 2016 , 4:59 pm        
រូបភាព
រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា
រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា
ដោយ:
 
​បន្ទាប់ពី​ព្រះមហាក្សត្រ សម្រេច​លើកលែងទោស ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ប្រាប់​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា រូប​ឯកឧត្តម​ពិតជា​នឹក​ប្រជាជន​នៅតាម​បណ្តា​ខេត្ត និង​ចង់ទៅ​ជួប​អ្នកគាំទ្រ​ទាំងនោះ​ណាស់​។


 
​ក៏ប៉ុន្តែ​មុននឹង​ទៅ​ជួប​អ្នកគាំទ្រ​ខ្លួន​នៅ​មូលដ្ឋាន ឯកឧត្តម កឹម សុខា បញ្ជាក់ថា លោក​នឹង​ទៅ​ចូលគាល់​ព្រះមហាក្សត្រ​ព្រះបាទ សម្តេច នរោត្តម សីហមុនី ជាមុនសិន​។ យ៉ាង​ឯកឧត្តម សុខា មិន​ប្រាប់​ឲ្យ​ដឹងថា បំណង់​របស់​ឯកឧត្តម ដែល​ចង់​ចូលគាល់​ព្រះមហាក្សត្រ​នោះ ដើម្បី​ទូលថ្វាយ​ព្រះរាជា​ពី​រឿង​អ្វី​នោះឡើយ​។ 
 
​នៅ​ចំពោះមុខ​ក្រុមយុវជន​មកពី​ខេត្តកំពង់ចាម នៅ​ទីស្នាក់ការ​កណ្តាល​បក្ស នា​សង្កាត់​ចាក់អង្រែលើ​នៅ​ថ្ងៃទី ៤ ធ្នូ ប្រមុខ​បក្សប្រឆាំង​រូបនេះ លើកឡើង​យ៉ាងនេះ​ថា​៖« ខ្ញុំ​នឹង​ចូលគាល់​ព្រះមហាក្សត្រ​សិន​។ ខ្ញុំ​បានធ្វើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​រួចហើយ​»​។ បន្ទាប់ពី​ឯកឧត្តម ចូលគាល់​ព្រះមហាក្សត្រ​ហើយ ឯកឧត្តម​នឹង​ជួប​ជាមួយ​សកម្មជន មន្ត្រី​បក្ស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​កំពុង​ជាប់​ព​ន្ធា​គារ មុននឹង​ធ្វើដំណើរ​ឆ្ពោះទៅ​មូលដ្ឋាន​ជួប​អ្នកគាំទ្រ​។ នេះ​ជាការ​បន្ថែម​របស់​ឯក​ឧ​ត្ត​ម​ប្រធានស្តីទី​គណបក្សប្រឆាំង ដែល​បាន​ត្រឡប់ទៅផ្ទះ​វិញ​កាលពី​ថ្ងៃទី ៣ ខែធ្នូ បន្ទាប់ពី​ឃុំខ្លួន​អស់​រយៈពេល​ប្រមាណ ៦ ខែ ក្នុង​ស្នាក់ការ​បក្ស​៕

Tag:
 កឹម សុខា​
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com