ជាតិ
សង្គមជាតិ
ស្ទឹង​សៀមរាប​គ្មាន​ទឹក​
10, Dec 2016 , 9:00 pm        
រូបភាព
​សៀមរាប​៖ ស្ទឹង​សៀមរាប ដែលជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​នោះ ត្រូវបាន​គោក​ស្ទើរ​គ្មាន​សល់​ទឹក​ឡើយ​។ អាជ្ញាធរ​បាន​បង្ហូរទឹក​ស្ទឹង​សៀមរាប​ចេញ ដោយសារ​មាន​ការដ្ឋាន​សាងសង់​ស្ពាន​ចំនួន​៣​កន្លែង ឆ្លងកាត់​ស្ទឹង​មួយ​នេះ​។​


 
​ស្ពានថ្ម​ឆ្លងកាត់​ស្ទឹង​សៀមរាប​ចំនួន​៣​ទៀត នឹងត្រូវ​សាង់សង់​រួចរាល់​នៅមុន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​ខាងមុខនេះ​។ ដើម្បី​ឲ្យ​ទាន់​ព្រឹត្តិការណ៍​នេះ ក្រុមការងារ​សាងសង់​ស្ពាន​របស់​មន្ទី​រ​សាធារណៈការ និង​ដឹកជញ្ជូន បាននិងកំពុង​មមាញឹក ក្នុងនោះ​អាជ្ញាធរ​បា​នប​ង្ហូ​រ​ទឹក​ចេញពី​ស្ទឹង​ស្ទើរ​អស់​ផងដែរ ដើម្បី​សម្រួល​ដល់​ការដ្ឋាន​មួយ​នេះ​។​
 
​ស្ពានថ្ម​ទាំង​៣​ទីតាំង ដែល​កំពុង​សាងសង់​នោះ គឺជា​ទីមួយ​ស្ពានថ្ម​ថ្មី​មុខ​ព្រះរាជដំណាក់ ដែល​ត្រូវ​រៀបចំ​ជា​ស្ពាន​ភ្លោះ​ឆ្លង​ទៅមក ទី​ពីរ​ស្ពានថ្ម​មុខ​វត្ត​ពោធិ៍​លង្កា (​ពីមុន​ជា​ស្ពានដែក​) និង​ទី​បីរ ស្ពានថ្ម​នៅ​វត្ត​ឥន្ទ​កោសា ដែល​ពីមុន​ជា​ស្ពានដែក​ដូចគ្នា​។ ស្ពាន​ទាំង​៣​នេះ គឺ​ចាយ​ថវិកា​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ដោយ​រដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល កាលពី​ខែកញ្ញា​កន្លងទៅ​៕
 
​សូម​ទស្សនា​ពី​ទិដ្ឋភាព​ខ្លះ​នៃ​ស្ទឹង​សៀមរាប ពេល​គ្មាន​ទឹក​ដូចតទៅ​
 












Tag:
 ស្ទឹង​សៀមរាប​
  ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com