ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជំរុញ​ម្ចាស់​សហគ្រាស​ផ្ដោតលើ​គុណភាព តម្លៃ និង​វេច​ខ្ចប់​ទំនិញ ដើម្បី​ប្រកួតប្រជែង​
16, Dec 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឲ្យ​សហគ្រាស​នានា​ត្រូវ​ពង្រឹងគុណភាព​ទំនិញ  និង​រៀបចំ​ការ​វេច​ខ្ចប់​ឲ្យ​តាម​ស្ដង់ដារ​អន្តរជាតិ និង​មាន​ភាព​ទាក់ទាញ​។ ជាមួយគ្នានេះ លោក​ណែនាំ​ដល់​ពាណិជ្ជករ​ត្រូវ​លក់​ផលិតផល​របស់ខ្លួន​ក្នុងតម្លៃ​សមរម្យ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​។​



​លោក ប៉ាន សូរ​ស័ក្ដិ បានលើកឡើង​យ៉ាងដូច​នេះ ប្រាប់​អ្នកសារព័ត៌មាន ក្នុង​ឱកាសលោក​ចូលរួម​សម្ពោធ​ពិព័រណ៍​នាំចេញ​-​ចូល និង​ខេត្ត ១ ផលិតផល ១ កម្ពុជា​លើក​ទី​១១ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃទី ១៥  ខែធ្នូ​។​

​សូម​ស្ដាប់​ប្រសាសន៍ លោក ប៉ាន សូរ​ស័ក្ដិ ខាងក្រោម​នេះ​៖




​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានបង្ហាញ​ពី​តួលេខ​ទំហំ​នាំចេញ​ទំនិញ​របស់​កម្ពុជា ដែល​បន្ត​កើនឡើង​។ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​បរទេស​ក្នុង​ឆ្នាំ​២០១៣ មាន​ទំហំ​ទឹកប្រាក់ ៦,៩​ពាន់​លាន​ដុល្លារ​, ២០១៤ មានតម្លៃ ៧​ពាន់​លាន​ដុល្លារ និង​ឆ្នាំ ២០១៥ ទឹកប្រាក់​នាំចេញ​គឺ ៨,៥​ពាន់​លាន​ដុល្លារ​។ សម្រាប់​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦ ការនាំចេញ​របស់​កម្ពុ​ជា​សម្រេចបាន ៤,៦​ពាន់​លាន​ដុល្លារ កើនឡើង ០,៣៨​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ លោក​បានកត់សម្គាល់​ជាពិសេស​លើ​ការកើនឡើង​នូវ​ការនាំចេញ​ទំនិញ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ក​សិ​-​ឧស្សាហកម្ម ដែល​នាំ​ឲ្យ​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​បន្ត​កើនឡើង​៕


Tag:
 ផលិតផល​ក្នុងស្រុក​
  នាំចេញ​
  ប៉ាន សូរ​ស័ក្ដិ​
© រក្សាសិទ្ធិដោយ thmeythmey.com