ជាតិ
សេដ្ឋកិច្ច
ចាប់ពីថ្ងៃ២២ខែធ្នូ តម្លៃប្រេងឥន្ធនៈកើនឡើងបន្តិច!
× តម្លៃប្រេងឥន្ធនៈលក់រាយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦ ដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៧ បន្តកើនឡើងបន្តិចទៀត។ ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងស៊ុបពែរថ្លៃ ៣៦៥០រៀលក្នុង១លីត្រ ខណៈប្រេងសាំងធម្មតា មានតម្លៃ ៣៦០០រៀលក្នុង១លីត្រ។ ដោយឡែកប្រេងម៉ាស៊ូតថ្លៃ ៣២៥០រៀលក្នុង១លីត្រ។
នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈ ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា ដែលម្ចាស់ស្ថានីយទាំងអស់ត្រូវអនុវត្តតាម។
បច្ចុប្បន្ន ប្រេងសាំងស៊ុបពែរថ្លៃ ៣៥៥០ រៀល ប្រេងសាំងធម្មតា តម្លៃ ៣៥០០ រៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com