ជាតិ
ការពន្យល់​របស់​ព្រឹទ្ធាចារ្យ ឆេង ផុន ទាក់ទង​នឹង​មូលហេតុ​នៃ​បាត់​អត្តសញ្ញាណ​ជាតិ​
24, Dec 2016 , 8:39 pm        
រូបភាព
ព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវបាន​ចាត់ទុក​ជាមរត៌កមនុស្សរស់របស់កម្ពុជា ប៉ុន្តែពេលនេះលោកបានទទួល​មរណភាពហើយ។ រូបថត ហ្វេសប៊ុក
ព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវបាន​ចាត់ទុក​ជាមរត៌កមនុស្សរស់របស់កម្ពុជា ប៉ុន្តែពេលនេះលោកបានទទួល​មរណភាពហើយ។ រូបថត ហ្វេសប៊ុក
ដោយ: ថ្មីៗ
​អ្វី​ទៅ​ដែល​ហៅថា អត្តសញ្ញាណ​ជាតិ ? តើ​កើត​ពី​ពេលណា ?​បាត់​ពី​ពេលណា ? បាត់​អ្វីខ្លះ ?​នៅសល់​អ្វីខ្លះ ? នៅ​កន្លែង​ណា ? ធ្វើ​ដូចម្ដេច​ឲ្យ​បានកើត​ឡើងវិញ ?


​សារព័ត៌មាន​ថ្មីៗ សូម​ធ្វើការ​ដកស្រង់​ប្រសាសន៍​របស់​ព្រឹទ្ធាចារ្យ ឆេង ផុន ពី​ក្នុង​សៀវភៅ​៤០ សំណួរ និង ៤០ ចម្លើយ (១៩៩៦) របស់​មជ្ឈមណ្ឌល​វប្បធម៌​និង​វិបស្សនា ដូចខាងក្រោម​៖

​ជនជាតិ​ទាំងឡាយ នៅលើ​ពិភពលោក​យើង​នេះ សុទ្ធ​តែមាន​លក្ខណៈ​ទូទៅ និង​លក្ខណៈ​ដោយឡែក​ពីគ្នា ។ ភិនភាគ​ដោយឡែក​ខាងក្រៅ និង​លក្ខណៈ​ដោយឡែក​ខាងក្នុង (​ចិត្តគំនិត​) គ្រឿង​សំគាល់​ដោយឡែក នេះហើយ​ដែល​សំគាល់​អត្តសញ្ញាណ​ជាតិ​មួយ ឬ​ជា​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់ ៗ ។​

​ស្នាដៃ​សិល្បៈ​ទាំងឡាយ ពូជ​អំបូរ​ជាតិ​សាសន៍ អក្សរ ភាសា ទំនៀម​ទំលាប់​ប្រពៃណី សាសនា ជំនឿ​ផ្សេង ៗ ។​ល​។ និង ។​ល​។ សុទ្ធតែ​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជាតិ​និ​មួយ ៗ ។​

​ពាក្យ​ថា បាត់​អត្តសញ្ញាណ​នោះ គឺ​បាត់​កំណត់សំគាល់​ដោយឡែក​នេះ ឯង​គឺ​បាត់​ប្រវត្តិ​កំណើត បាត់​ពណ៌​សម្បុរ​របស់ខ្លួន ពិសេស​គឺ​បាត់​ចិត្តគំនិត ចរិយា​មារយាទ ចរិត​ឫកពា សុជីវធម៌ សីលធម៌ គុណធម៌ គតិ​ធម៌ ។​

​មូលហេតុ នៃ​ការបាត់ គឺមាន​ពីរ​

១- កត្តា​ខាងក្រៅៈ ជនបរទេស​មិន​ចង់​ឲ្យ​យើង​ស្គាល់​អត្តសញ្ញាណ​របស់​យើង​ទេ ព្រោះ​ពិបាក​ប្រើ​ពិបាក​បោក ។ ពេលណា ៗ ក៏​គេ​មានបំណង​បំពាក់​អត្តសញ្ញាណ​ជាតិ​របស់គេ​ឲ្យ​យើង​ដែរ ។​

២- កត្តា​ខាងក្នុងៈ គឺ​យើង​ប្រហែស​មិន​យកចិត្តទុកដាក់​អប់រំ​កូនចៅ​យើង ឲ្យ​ស្គាល់​អត្តសញ្ញាណ​របស់​វ​ប្ប​ធម៌​ខ្លួន (Identite culturelle) និង​ខ្វះ​ភាព​តំណ​វប្បធម៌ (Continuite culturelle) ។​

វិធី​ស្រាយ៖
    ​ខំប្រឹង​ស្វែងយល់​ខ្លួនឯង ស្វែង​ស្គាល់​ខ្លួនឯង ឆ្លើយ​ដាក់​ខ្លួនឯង​ឲ្យ​បាន​ច្រើនជាង​ឆ្លើយ​ដាក់​អ្នកដទៃ ។​
​    ​ចូរ​កុំ​បន្ធូរបន្ថយ សន្ដោស​ទោសកំហុស​ខ្លួនឯង​ច្រើនពេក ។​
​    ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នាឯង​ខ្លាំងពេក គឺ​បរទេស​ទេ​ជា​អ្នកឈ្នះ​និង​ជា​អ្នក​ចំណេញ​រហូត ។​


© រក្សាសិទ្ធិដោយ thmeythmey.com