ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ឆ្នាំ​២០១៧ ពលរដ្ឋ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្តោតលើ​វិស័យ​អប់រំ កសិកម្ម និង​បញ្ហា​គ្រឿងញៀន​
13, Jan 2017 , 11:19 am        
រូបភាព
នៅក្នុង​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ប៉ុន្តែ​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ក៏​ហាក់​មិនទាន់​ស្កប់ស្កល់​ឡើយ​។ ពលរដ្ឋ​ដែល​ស្ថិតក្នុង​ឋានៈ​ផ្សេងៗ​គ្នា មាន​ទាំង​និស្សិត អាជីវក អ្នកធ្វើការ និង​អ្នករត់ម៉ូតូឌុប​ជាដើម​នោះ នៅតែ​ចង់​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​បន្ថែមទៀត លើ​វិស័យ​អប់រំ និង​ការងារ​កសិកម្ម ពិសេស​ស្វែងរក​តម្លៃ​ទីផ្សារ​កសិផល ដើម្បី​ដើម្បី​លើកកម្ពស់​គុណភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ឲ្យ​ស្របទៅតាម​កំណើនសេដ្ឋកិច្ច​កម្ពុជា​។


 
​ក្រៅពីនេះ​ពួកគេ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​លើ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ ពិសេស​លុបបំបាត់​បញ្ហា​គ្រឿងញៀន​។ គ្រឿងញៀន​ដែល​មិន​ត្រឹមតែ​ជា​ជំងឺ​ព្យាបាល​មិនជា​នៅ​ទីប្រជុំជន​ទេ ប៉ុន្តែ​វា​កំពុង​រាតត្បាត​ខ្លាំង​នៅតាម​ជនបទ​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖
 

 

Tag:
 អប់រំ​
 ​កសិកម្ម​
 ​គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com