សង្គមអន្តរជាតិ​
អន្តរជាតិ
Olson ទទួលស្គាល់ថា ថត​រឿង​សិច​បាន​ចំណូល​ខ្ពស់ ប៉ុន្តែ​ដូច​រស់ក្នុង​គុក​ឥត​ជញ្ជាំង​
30, Dec 2016 , 8:19 pm        
រូបភាព
ដោយ: ធីតា
 
 
​បន្ទាប់​សម្រេចចិត្ត​បោះបង់​ចូល​អាជីព​ជា​តួកុន​សិច Bree Olson បាន​ផ្ញើ​សារ​ណែនាំ​ទៅដល់​នារី​ផ្សេងទៀត​កុំ​មានការ​ត្រេកត្រអាល​ក្នុង​វិថី​ភាពយន្ត​អាសអាភាស​។ វីដេអូ​របស់ Olson ត្រូវបាន​ផលិត​ដោយ​កម្មវិធី​អប់រំ Real Women Real Stories​។​

 
​ឈានដល់​វ័យ​២៦​ឆ្នាំ តារា​ស្រស់ស្អាត​ជនជាតិ​អាមេរិក Bree Olson ដែលមាន​ឈ្មោះ​ដើម​ថា Rachel Marie Oberlin បង្ហាញ​ពី​ការខកចិត្ត​ក្នុង​ដំណើរ​ជីវិត​របស់ខ្លួន​។ នាង​បាន​ប្រឡូក​ក្នុង​ភាពយន្ត​អាសអាភាស​ចាប់តាំងពី​អាយុ​១៩​ឆ្នាំ​មក ហើយ​អាជីព​នេះ បានធ្វើ​ឲ្យ​នាង​ពិបាក​រក​ការងា​ផ្សេង​ធ្វើ និង​ខ្វះ​ចំណងមិត្តភាព​ដ៏​ស្មោះត្រង់​។​
 
Olson បាន​រៀបរាប់​ក្នុង​ឃ្លី​ប​វីដេអូ​ថា​៖ «​នៅពេលដែល​ខ្ញុំ​បាន​ជួប​មនុស្ស​ផ្សេងៗ ពួកគេ​តែងតែ​បង្ហាញ​ការមិន​ចាប់អារម្មណ៍​លើ​រូបខ្ញុំ នៅពេលដែល​ពួកគេ​ដឹង​ពី​ការងារ​ខ្ញុំ​»​។ នាង​បាន​អះអាងថា វា​មិន​ពិបាក​អ្វី​នោះឡើយ ក្នុងការ​ទទួលបាន​ចំ​ណុល​៦​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ពី​ការថត​រឿង​សិច ប៉ុន្តែ Olson ចង់បាន​អាជីព​ដែល​សង្គម​ទទួលស្គាល់​ដូចជា គ្រូពេទ្យ គ្រូបង្រៀន ឬក៏​បុគ្គលិក​ក្រុមហ៊ុន ជាដើម​។​
 
Olson បាន​ត្អូញត្អែរ​ពី​ជីវិត​ដែល​ហាក់ដូចជា​រស់នៅក្នុង​គុក​ឥត​ជញ្ជាំង ហើយ​ជាទូទៅ នាង​តែងតែ​ទទួលរង​នូវ​កា​របៀន​បៀត និង​ចំអក នៅលើ​បណ្តាញ​សង្គម​នានា​។ នាង​បាន​លើកឡើងថា​៖ «​ពេលខ្លះ ខ្ញុំ​មិន​ចង់​ចេញពីផ្ទះ​ឡើយ ពីព្រោះ​ខ្ញុំ​គ្មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ប្រឈម​ជាមួយ​មហាជន​នោះទេ​»​។​
 
​អតីត​តារា​ស្រើបស្រាល​រូបនេះ បាន​ណែនាំ​ដល់​នារី​ទូទៅ​ថា ការរកបាន​ចំណូល​ខ្ពស់​ពី​ការថត​ភាពយន្ត​អាសអាភាស មិនបាន​ធ្វើ​ឲ្យ​នាង​រីករាយ​ក្នុង​ជីវិត​នោះឡើយ ដោយ​ទទួល​ទូទៅ​តែងតែ​ទទួលរង​នូវ​ការ​មាក់ងាយ​៕​

ទស្សនាវីដេអូខាងក្រោម៖ 





Tag:
 ភាពយន្ត​អាសអាភាស​
© រក្សាសិទ្ធិដោយ thmeythmey.com