ជាតិ
សេដ្ឋកិច្ច
ចាប់ពី​ថ្ងៃទី​២​ខែមករា តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​បន្តិចទៀត​!
02, Jan 2017 , 11:58 am        
រូបភាព
ដោយ:
 
​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៧ បន្ត​កើនឡើង​បន្តិចទៀត​។ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប្រេងសាំង​ស៊ុប​ពែរ​ឡើងថ្លៃ​ដល់ ៣៧០០​រៀល​ក្នុង​១​លីត្រ ខណៈ​ប្រេងសាំង​ធម្មតា​ថ្លៃ ៣៦៥០ ក្នុង​១​លីត្រ​។ ដោយឡែក​ប្រេងម៉ាស៊ូត​មានតម្លៃ ៣៣០០​រៀល​ក្នុង​១​លីត្រ​។​


 
​នេះ​ជាត​ម្លៃ​អតិបរមា​ប្រេងឥន្ធនៈ ដែល​ត្រូវ​បានគិត​តាម​រូបមន្ត​ប្រកាស​អន្តរក្រសួង សម្រាប់​ទីផ្សារ​កម្ពុជា ដែល​ម្ចាស់​ស្ថានីយ​ទាំងអស់​ត្រូវ​អនុវត្តតាម​។​

Tag:
 ប្រេងឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com