កីឡាអន្តរជាតិ
អន្តរជាតិ
Lanexang យកឈ្នះ Buriram ១-០ នៅ​ជើង​ទី​១ ដោយ​រំពឹង​លើក​ពាន Toyota Mekong លើកដំបូង​
05, Jan 2017 , 2:48 pm        
រូបភាព
ដោយ:
 
​ខ្សែប្រយុទ្ធ Khampheng Sayautthi បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​១៦ ដើម្បី​នាំ​ឲ្យ Lanexang United មានប្រៀប ១-០ លើ Buriram United របស់​ថៃ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ជើង​ទី​១ ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club Championship 2016 កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​៤ ខែមករា ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន Chao Anouvong Stadium ក្រុង​វៀងចន្ទន៍​។​

 
​ក្រុម​ជើងឯក​លី​ក​កំពូល​ឡាវ Lanexang United បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តាមរយៈ​ការយក​ឈ្នះ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ Buriram United ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​១​កាលពី​យប់​ថ្ងៃទី​៤ ខែមករា នៅលើ​ទឹកដី​របស់ខ្លួន​។ ក្រោយ​ក្រុម​នេះ​បាន​ទម្លាក់​ក្រុម​ជើងឯក​រង​បឹងកេត​អង្គរ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ចុងខែ​ធ្នូ កន្លងទៅ​។ 
 
​ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រុម Lanexang United របស់​ឡាវ​មានឱកាស​ឈ្នះ​ជើងឯក​ពានរង្វាន់ Toyota Mekong Club Championship ប្រចាំឆ្នាំ​២០១៦ ដោយ​ក្នុងជំនួប​ជើង​ទី​២​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើ​នៅលើ​ទឹកដី​ថៃ​នា​ថ្ងៃទី​៨ ខែមករា គឺ​ក្រុម Lanexang United របស់​ឡាវ​ត្រូវការ​ត្រឹម​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន​។ 
 
​នា​ការប្រកួត​ជម្រុះ Lanexang បាន​យកឈ្នះ SHB Da Nang របស់​វៀតណាម ២-១ និង​ស្មើ Yadanarbon របស់​មី​យ៉ាន់​ម៉ា ៣-៣ មុននឹង​យក​បឹងកេត​អង្គរ ៣-០ ហើយ​បន្ត​បំបាក់ Buriram ១-០ នៅ​ជើង​ទីមួយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​៕
 
 
 

Tag:
 បាល់ទាត់​
  Toyota Mekong Club 2016
© រក្សាសិទ្ធិដោយ thmeythmey.com