ជាតិ
សេដ្ឋកិច្ច
CRB បោះទុនជាង១០លានដុល្លារ សង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវ បញ្ចៀសការក្រឡុកថ្លៃពីឈ្មួញ
×
ក្នុងឆ្នាំ២០១៧នេះ ធនាគារស្រូវកម្ពុជា(CRB) នឹងបោះទុនជាង ១០ លានដុល្លារអាមេរិក លើឃ្លាំងស្តុក និងឡសម្ងួតស្រូវ ដើម្បីដោះស្រាយបញ្ហាមួយផ្នែកក្នុងវិស័យស្រូវ អង្ករ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP) នៅថ្ងៃទី៥ ខែមករា។
AKP បានស្រង់សម្តីលោក ភួ ពុយ អគ្គនាយកធនាគារស្រូវកម្ពុជា ថា ធនាគារស្រូវកម្ពុជា គ្រោងរៀបចំសហគមន៍កសិករ ដោយការចុះកិច្ចសន្យាជាមួយកសិករ ដើម្បីធ្វើឱ្យផលិតផលកសិកម្មរបស់ពួកគេ មានទីផ្សារ និងស្ថិរភាពថ្លៃ ពិសេសបញ្ចៀសការក្រឡុកតម្លៃពីក្រុមឈ្មួញកណ្តាល។
បើតាម លោក ភួ ពុយ បច្ចុប្បន្នកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវប្រមាណ២៧០កន្លែង ដែលអាចកិនស្រូវ យក អង្ករ ដែលគុណភាពខ្ពស់អាចនាំចេញបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com