ព័ត៍មានសុខភាព
សុខភាព៖ គ្រូពេទ្យ​ឯកទេស និង​មាន​ជំនាញ​ត្រឹមត្រូវ មិន​ងាយ​ចាក់​ថ្នាំ ឬ​សេរ៉ូម​ឡើយ​
13, Jan 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 ​
​បើ​អ្នក​រាគ ក្តៅខ្លួន អស់កម្លាំង ឬ​វឹលមុខ ... ជាការ​ពិតណាស់ ពេលទៅដល់​ពេទ្យ គ្រូពេទ្យ​មួយចំនួន នឹង​ទារ​ចាក់​ថ្នាំ ឬ​ដាក់​សេរ៉ូម​។ តើ​វា​ជាការ​ចាំបាច់​ដែរឬទេ បើ​គ្រាន់​តែមាន ជំងឺ​តិចតួច​បែបនេះ​នោះ​?


 
​យោងតាម​ប្រសាសន៍​របស់ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ប្រចាំ​គេហទំព័រ​សុខភាព Health.com.kh បាន​ឲ្យ​ដឹងថា គ្រូពេទ្យ​ឯកទេស និង​មាន​ជំនាញ​ត្រឹមត្រូវ កម្រ​នឹង​ចាក់​ថ្នាំ ឬ​សេរ៉ូម​ណាស់​។ កម្រ​ចាក់​ថ្នាំ ឬ​សេរ៉ូម ដោយសារ​វេជ្ជបណ្ឌិត​ទាំងនោះ​យល់ថា ថ្នាំ​ចាក់​មាន​ផលប៉ះពាល់ ជាង​ថ្នាំលេប ហើយ​ក្នុងករណី​ភាគច្រើន ថ្នាំ​គ្រាប់​ក៏មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​ទៀតផង​។​
 
“​យើង​ទទួលស្គាល់ថា ថ្នាំ​ចាក់ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​លឿន ប៉ុន្តែ ផលប៉ះពាល់ និង​កត្តា​ប្រឈមមុខ ក៏​ខ្ពស់​ទៅតាម​នោះដែរ ហើយ​ក្នុងករណី​ភាគច្រើន គ្រូពេទ្យ​មិន​ចង់​ប្រើ​ថ្នាំ​ចាក់​នោះទេ​” នេះ​ជា​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​ជំនាញ ប្រចាំ​គេហទំព័រ​សុខភាព Health.com.kh​។​
​គួរបញ្ជាក់​ផងដែរ​ថា ការចាក់​ថ្នាំ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ជាច្រើន ដូចជា ៖
១. ប្រតិកម្ម​ថ្នាំ ហើយ​ករណី​ធ្ងន់ធ្ងរ អាចឈាន​ទៅដល់​ការស្លាប់​
២. អា​លែ​ក​ស៊ី ដូចជា ហើម​មុខ ហើម​មាត់ និង​ឡើង​កន្ទួល​ស្បែក​
៣. ការឆ្លង​មេរោគ ប្រសិនបើ​មាន​កំហុស​បច្ចេកទេស ឬ​ការធ្វេសប្រហែស​
៤. ចង្អោរ ក្អួត វិលមុខ ឈឺក្រពះ លែង​ឃ្លាន​អាហារ និង​មិន​ស្រួល​ក្នុង​ខ្លួន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com