អត្ថបទពាណិជ្ជកម្ម
ដីឡូត៍​ពុះ​លក់​នៅ​សៀមរាប រស់នៅ​តាមបែប​ធម្មជាតិ កំពុង​ទាក់ទាញ​អតិថិជន​ជាច្រើន​
11, Jan 2017 , 2:33 pm        
រូបភាព
ដោយ:
​សៀមរាប​៖​ដីឡូត៍​ក្នុង​ភូមិឋាន​សំណាង កំពុង​ស្ថាបនា​លើ​ផ្ទៃដី ២៧ ហិកតា​ក្នុង​គម្រោង​រួមមាន Home Stay Hotel ផ្ទះសំណាក់ ហាង​កាហ្វេ ផ្ទះ​លំហែ ហាង ភោ​ជនី​ដ្ឋា​ន​គ្រប់​ជនជាតិ សួន​ទឹក ចំការ​ផ្កា​ចម្រុះ កន្លែង​ស្ទួ​ច​ត្រី សួន​បន្លែ​ធម្មជាតិ ទីលាន​បោះតង់ សួន​សាធារណៈ Happy Pizza&Drink ស្តង់​អាហារ​បែប​ទំនើប មជ្ឈមណ្ឌល​ថែទាំ និង បណ្តុះបណ្តាល​កុមារ​។
 
​កញ្ញា ហួត មុទិតា ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​មានប្រសាសន៍ថា អតិថិជន​ជាច្រើន​ពេញចិត្ត​ដីឡូត៍​ក្នុង​ភូមិឋាន​សំណាង​នេះ​ព្រោះ ក្រុមហ៊ុន​បានរៀបចំ​ក្នុង​តំបន់​មួយ​នេះ​អោយមាន​ការអភិវឌ្ឍ ដូចជា​៖ សួន​បន្លែ​ធម្មជាតិ ទីលាន​បោះតង់សួន​សា​ធារ​ណោៈ​ជាដើម​ស្របទៅតាម​ស្តងដា​មួយ ដែល​ធ្វើ​ឲ្យ​មនុស្ស​មានការ​រស់នៅ​តាម​បែប​ធម្មជាតិ​នឹង​រឹតតែ​ស្រឡាញ់​ការរស់នៅ​ជាមួយ​ធម្មជាតិ​ជាដើម​។​
 
​កញ្ញា ហួត មុទិតា បាន​បន្ត​បញ្ជាក់ទៀតថា ក្នុង​ដីឡូត៍​ភូមិឋាន​សំណាង​មាន​អតិថិជន​ជាច្រើន​ដែល​ទិញ​ដី​ទុក​សម្រាប់ធ្វើ​ផ្ទះ​លំ​ហែល​កាយ និង​ទុក​មកលេង​ម្ដងម្កាល​។ អតិថិជន​ភាគច្រើន​មកពី​ខេត្តសៀមរាប និង​ក្រុងភ្នំពេញ​។ លើសពីនេះទៅទៀត ដី​នេះ​មាន​អតិថិជន​មកពី​ក្រៅប្រទេស​ជាច្រើន​នាក់ បាន​ចាប់អារម្មណ៍​ទិញ​ទុក​សម្រាប់​លំ​ហែល​កាយ​ផងដែរ​។ ម្យ៉ាងវិញទៀត ដីឡូត៍​ភូមិឋាន​សំណាង មាន​សេវា​សំអាត​តាម​ផ្ទះ​ជាប្រចាំ​។​
 
​សូមបញ្ជាក់ថា ដីឡូត៍​ភូមិឋាន​សំណាង​ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ហាយ​វេរ (១៥ នាទី ពី​ក្រុង​សៀមរាប​) ផ្លូវ​លេខ​៦៧ ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ សម្រាប់​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ស្វែងយល់​ពី ដីឡូត៍​ក្នុង​ភូមិឋាន​សំណាង លោកអ្នក​អាចទាក់ទង​ការិយាល័យ​នៅ ភ្នំពេញ ០១០ ៥១០ ០៩១ ឬ នៅ​សៀមរាប ០១២ ៧៨៨ ៨៣៤ សម្រាប់​ព័ត៌មាន​បន្ថែម ០៨៥ ៥០ ៥០ ៧៥ ។​
 














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com