អន្តរជាតិ
នាយករដ្ឋមន្ត្រី​ជប៉ុន បំពេញ​ទស្សនកិច្ច​ប្រទេស​អាស៊ាន​បី ហ្វីលីពីន ឥណ្ឌូណេស៊ី និង​វៀតណាម
11, Jan 2017 , 7:59 pm         1727
រូបភាព
ដោយ: ថ្មីៗ
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ (Shinzo Abe) នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល​ប្រាំមួយ​ថ្ងៃ​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ មករា ទៅកាន់​ប្រទេស​បី​នៃ​អាស៊ីអាគ្នេយ៍​រួមមាន ហ្វីលីពីន ឥណ្ឌូណេស៊ី និង​វៀតណាម និង​អូស្ត្រាលី​ផងដែរ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​។

​នាយខុទ្ទកាល័យ​នៃ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១១ មករា​នេះ​ថា «​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​បស់​ជប៉ុន​ជាមួយនឹង​ប្រទេស​នីមួយៗ ក៏ដូចជា​បញ្ជាក់​ពី​សារសំខាន់​ក្នុង​ការកសាង​កិច្ចសហការ​ជាមួយនឹង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាន​សណ្តាប់​ពិភពលោក មួយ​ដែលមាន​ការបើកចំហ និង​សេរី ដោយ​ផ្អែក​តាម​នីតិរដ្ឋ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo​។

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​រូបនេះ នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយនឹង​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​, ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ និង​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀង ស៊ុន​ហ្វ៊ុ​ក​៕

Tag:
 ជប៉ុន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next