ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ឥណ្ឌាបើកមហោស្រពវប្បធម៌នៅកម្ពុជា ផ្លូវការ
11, Jan 2017 ,
8:19 pm
រូបភាព
រូបថតស្ថានទូតឥណ្ឌា
×
ដោយ:
ភ្នំពេញ៖ ក្រសួងវប្បធម៌ឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានបើកមហោស្រពវប្បធម៌ឥណ្ឌា ចាប់ពីថ្ងៃទី១០ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ សៀមរាប និងខេត្តបាត់ដំបង។
លោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានប្រាប់ហេតុផលដែលឥណ្ឌា រៀបចំមហោស្រពវប្បធម៌នៅកម្ពុជា ពីព្រោះឥណ្ឌាចង់រឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនប្រទេសទាំងពីរដែលមានទំនាក់ទំនងជាង ២ពាន់រហូតមក។
លោកឯកអគ្គរដ្ឋទូតឥណ្ឌា បង្ហើបទៀតថា មហោស្រពវប្បធម៌ដែលនឹងប្រព្រឹត្តឡើងក្នុងខេត្ត បាត់ដំបងជាលើកទីមួយនេះ ស្របតាមគោលនយោបាយផ្សព្វផ្សាយវប្បធម៌រវាងរដ្ឋាភិបាលឥណ្ឌាជាមួយរដ្ឋាភិបាលប្រទេសក្នុងតំបន់ រួមទាំងកម្ពុជាផង។
ដោយសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅអាស៊ីរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងចង់ឲ្យ ប្រជាជនប្រទេសទាំងពីរ ពិសេសគឺ យុវជនជំនាន់ក្រោយ យល់ដឹងពីវប្បធម៌ អរិយធម៌ដែលយើងបានផ្សារភ្ជាប់កន្លងមក ថែមទៀត»។
មហោស្រពដែលបើកឲ្យសាធារណជនចូលទស្សនាដោយសេរី រួមមាន ការសម្តែងរបាំបុរាណរាមាយណៈ របាំបុរាណកាតាក់ឥណ្ឌា របាំប្រពៃណីម៉ានងារ ពិធីបុណ្យព្រះពុទ្ធសាសនា និងបុណ្យអាហារ ជាដើម។ ពិធីបើកព្រឹត្តិការណ៍មហោស្រពឥណ្ឌាបានប្រព្រឹត្តឡើង កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នាមហោស្រពចតុមុខ រាជធានីភ្នំពេញ ដោយមានការសម្តែង រាមាយណៈ (រាមកេរ្តិ៍) សម្តែងដោយក្រុមសិប្បៈល្បីល្បាញ Kalakshetra និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាង ៤០០នាក់ចូលទស្សនា នៅថ្ងៃដំបូង។
ក្រៅគោលបំណងរឹតចំណងអរិយធម៌ភាគីទាំងពីរ លោក Naveen Srivastava បន្ថែមថា ឥណ្ឌាចូលរួមសាទរខួប ២៥ឆ្នាំ នៃទំនាក់ទំនង ការទូតឥណ្ឌា និងអាស៊ានដែលកម្ពុជាជាសមាជិកអាស៊ានមួយ តែងចូលរួមជួយជ្រោមជ្រែងបេសសកម្មការបរទេសឥណ្ឌាក្នុងតំបន់អាស៊ាន។
លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ពលរដ្ឋខ្មែរ ពិសេសគឺ យុវជនចាប់អារម្មណ៍ស្វែងយល់ពីមហោស្រពវប្បធម៌ដែលមានស្រាប់ថែមទៀត។ តាមឯកអគ្គរដ្ឋទូតឥណ្ឌា ទេសចរឥណ្ឌាជាង ១៨លាននាក់បានធ្វើដំណើរក្រៅប្រទេស ក្នុងនោះ ឥណ្ឌាជាង ៣លាននាក់មកតំបន់អាស៊ាន និងជាង ៣ម៉ឺននាក់មកកម្ពុជា ក្នុងឆ្នាំ២០១៤ ។ កន្លងទៅ រដ្ឋមន្ត្រីទេសចរណ៍លោក ថោង ខុន រំពឹងថា កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់ ក្នុងឆ្នាំ ២០២០ ក្នុងនោះ ទេសចរឥណ្ឌាជាង ១សែននាក់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Naveen Srivastava
វប្បធម៌
ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
2 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម