ជាតិ
សេដ្ឋកិច្ច
ចាប់ពីថ្ងៃទី១២ខែមករា តម្លៃប្រេងសាំងបន្តកើនឡើងបន្តិចទៀត!
× តម្លៃប្រេងឥន្ធនៈលក់រាយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ខែមករាឆ្នាំនេះ បន្តកើនឡើងបន្តិចទៀត។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងស៊ុបពែរឡើងថ្លៃដល់ ៣៨៥០រៀលក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាថ្លៃ ៣៧៥០រៀលក្នុង១លីត្រ។ ដោយឡែកប្រេងម៉ាស៊ូតថ្លៃ ៣៤៥០រៀលក្នុង១លីត្រ។
នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈ ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា ដែលម្ចាស់ស្ថានីយទាំងអស់ត្រូវអនុវត្តតាម៕
© រក្សាសិទ្ធិដោយ thmeythmey.com