ព័ត៍មានសុខភាព
ផ្លែឈើ និង​ទឹកដោះគោ​ជូរ​អាចជួយ​អ្នក​ស្គម​បាន​!​​​​​
14, Jan 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់បាន​រាង​ស្អាត អ្នក​អាច​ប្រើ​ផ្លែឈើ ទឹកដោះគោ​ជូរ និង​ស្រូវ​សាលី​បាន នោះ​អ្នកនឹង​អាចមាន​រាង​ស្គម​បាន​។ ដូចនេះ​តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះទៅ​?

 
​គ្រឿងផ្សំ ៖ ផ្លែ​ប៉ោម សារី ទំពាំងបាយជូរ ទឹកដោះគោ​ជូរ​ចំនួន​២០០​មី​លី​លីត្រ និង​ស្រូវ​សាលី​ចំនួន​១៥០​ក្រាម​។​
 
​របៀប​ធ្វើ ៖ ដំបូង​អ្នក​ត្រូវតែ​យក​ផ្លែឈើ​ទៅ​លាង​ឲ្យ​ស្អាត ហើយ​ចិត​ជា​រាង​តូចៗ​ដាក់​ចាន បន្ទាប់​មកចាក់​ទឹកដោះ​គោ​ជូរ​ចូលទៅក្នុង​ផ្លែឈើ​ទាំងនោះ​។ ក្រោយ​ពេលដែល​អ្នក​ឆុង​ស្រូវ​សាលី​ហើយ អ្នក​អាច​ចាក់​វា​ចូលទៅ​ក្នុងនោះ ដោយ​កូរ​ឲ្យ​សព្វ​ជាការ​ស្រេច​។ អ្នក​អាច​ញ៉ាំ​ចំនួន​ពីរ​ពេល គឺ​ពេល​ថ្ងៃ និង​ល្ងាច នោះ​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត និង​សម្រស់​កាន់តែ​ស្អាត​ជាង​មុន​ទៅទៀត​៕
 
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com