អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​
14, Jan 2017 , 2:42 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ចូលរួម​ឧបត្ថម្ភ​ធំ​សិក្ខាសាលា​ស្តីពី “​ហេតុអ្វី​វិស័យ​អប់រំ​មាន​សារៈសំខាន់​” ដែល ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែមករា ឆ្នាំ​២០១៧​នៅឯ​សាល​សហ​សិក្សា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) ដែល​រៀបចំ​ដោយ Westline Education Group (WEG)​។
​វិស័យ​អប់រំ​នៅ​កម្ពុជា​មានកា​រីកចម្រើន​គួ​ឲ្យ​កត់សម្គាល់​ក្នុងកំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​សាកលវិទ្យាល័យ​ជាច្រើន​ត្រូវបាន​បង្កើតឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ នេះ​ជាហេតុ​ធ្វើ​ឲ្យ​និស្សិត​ក្រីក្រ​មួយចំនួន​មានឱកាស​សិក្សា​បន្ត​រហូត​ដល់​ចប់​បរិញ្ញាបត្រ​។ ជា​លទ្ធផល​ពួកគាត់​អា​ចរក​ការងារ​ធ្វើ​នៅក្នុង​ក្រុមហ៊ុន អង្គការ​នានា និង​វិស័យ​ផ្សេងៗ​ទៀត​។ 
 

​វិស័យ​អប់រំ​ត្រូវបាន​អ្នកជំនាញ​លើកឡើងថា គឺមាន​សារៈសំខាន់​ណាស់​ជួយ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​។ ដោយសារតែ​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​សមាជិក សមាគម​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ទាំង​១០​។ ដូចនេះ ការអភិវឌ្ឍ​វិស័យ​អប់រំ​គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​បើ​យើង​ពុំមាន​ជំនាញ​គ្រប់គ្រាន់​ទេ នោះ​ប្រទេសជិតខាង​របស់​យើង​នឹង​ដណ្តើមយក​ការងារ​សំខាន់ៗ ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​។ 
 

​ដោយ​មើលឃើញ ពី​សារៈសំខាន់​របស់​វិស័យ​អប់រំ និង ដោយ​ស្របទៅតាម​គោលបំណង​របស់ អេ អឹម ខេ គឺ​ធ្វើ​ឲ្យ​សម្រេច​ផ្នែក​ហិរញ្ញវត្ថុ និង​សង្គម​។ ដូចនេះហើយ​ទើប អេ អឹម ខេ តែងតែ​ឧបត្ថម្ភ និង​គាំទ្រ​សកម្មភាព​សង្គម​ជាច្រើន​ក្នុងពេល​កន្លងមក ក្នុងនោះ​ក៏មាន​វិស័យ​អប់រំ​ផងដែរ​។ 


​ថ្លែង​នៅក្នុង សិក្ខាសាលា លោក ណា​ង គី​ណា​ល់ នាយក​ប្រតិបត្តិ​ទីផ្សារ និង​ទំនាក់ទំនង របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​លើកឡើងថា “​ប្រទេសមួយ​មានការ​អភិវឌ្ឍ​ខ្លាំង លុះត្រាតែ​ប្រទេស​នោះ មានការ​រីកចម្រើន​លើ​វិស័យ​អប់រំ នៅពេលដែល​កម្មវិធីសិក្សា​ស្របទៅនឹង​តម្រូវការ​ចាំបាច់​ទៅនឹង​ការអភិវឌ្ឍ​ស្ទើរតែ​គ្រប់​វិស័យ​នៅក្នុង​ពិភពលោក ជាពិសេស​វិស័យ​បច្ចេកវិទ្យា​។​” លោក​បាន​បន្ថែម​ទៀង​ថា “​អេ អឹម ខេ ចូលរួម​ឧបត្ថម្ភ​ធំ​ក្នុង​កម្មវិធី​សិក្ខាសាលា​នេះ ព្រោះ​យើង​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​ចូលរួមចំណែក​ក្នុងការ​អ​ភ​វ​ឌ្ឍ​វិស័យ​អប់រំ​ផងដែរ ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​។​” 
 

​គួ​រម្លឹក​ផងដែរ​ថា សិក្ខាសាលា​នេះ​ក៏មាន​ការចូលរួម​ពី វាគ្មិន​ជាតិ និង​អន្តរជាតិ​ជាច្រើន ដែល​បានធ្វើ​បទ​បង្ហាញ​ពី​ប្រធានបទ​ល្អៗ​ផ្នែក​វិស័យ​អប់រំ​។ ហើយ​បទពិសោធន៍​ទាំងនោះ ពិតជា​នឹង​ជួយ​ធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​
 

​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ជាង ២.៣០០​នាក់ អតិថិជន​សរុប​ជាង​៥២​ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ១៤៩​លាន​ដុល្លារ​អាមេរិក ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥២ កន្លែង​នៅ​ទូទាំងប្រទេស និង មាន​ភ្នាក់ងារ​ជាង​២.៥០០​កន្លែង​។ អេ អឹម ខេ មាន​ផលិតផល និង សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន ដូចជា សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com