ព័ត៍មានសុខភាព
ចំណុច​ដែល​ឪពុកម្តាយ​គួរ​យកចិត្តទុកដាក់ នៅពេល​កូន​ចាប់ផ្តើម​ចូលរៀន​
15, Jan 2017 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលណា​កូន​ដល់​អាយុ​ចូលរៀន​ហើយ វា​ពិតជា​រឿង​មួយ​ធូរស្រាល​ក្នុង​អារម្មណ៍​របស់​ឪពុកម្តាយ​ណាស់ ព្រោះ​មិនចាំបាច់​ពិបាក​នៅតាម​មើល​បន្តទៀត ប៉ុន្តែ​វា​គឺជា​គំនិត​មួយ​ខុស​ហើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ កូន​ដែល​ចាប់ផ្តើម​ចេញទៅ​រៀន​នៅ​សាលា មានន័យថា​គេ​ត្រូវ​ការប្រើ​ជីវិត​រស់នៅ​ក្រៅ​ផ្ទះ​ដើម្បី​ស្វែងយល់​អំពី​ទិដ្ឋភាព​នៅ​ពិភព​មួយ​ផ្សេង​ក្រៅពី​រង្វង់​គ្រួសារ​ដោយ​ខ្លួនឯង បង្កើត​មិត្តភក្តិ និង​អភិ​វ​ឌ្ឈ​ន៍​បុគ្គលិកលក្ខណៈ​របស់ខ្លួន​។ យ៉ាងណាមិញ ឪពុកម្តាយ​គួរតែ​យល់ថា កូន​របស់ខ្លួន​អាច​នឹងមាន​បញ្ហា​ច្រើន​នៅពេល​ចាប់ផ្តើម​ចូលរៀន​បែបនេះ ហើយក៏​មានរឿង​មួយចំនួន​ដែល​ពួកគេ​គួរ​យល់ដឹង​កាន់តែច្រើន​នៅពេល​នេះដែរ​ដូចជា​៖

 
​អនាម័យ​
​ក្នុងពេល​កូន​នៅ​តូច អ្នក​តែងតែ​លាង​សម្អាត​នៅ​របស់​គ្រប់យ៉ាង​ដែល​កូន​អ្នកលេង ព្រោះ​របស់​អស់ទាំងនោះ​អាច​នឹង​ត្រូវបាន​កូនតូចៗ​របស់​អ្នក​ចាប់​ដាក់ចូល​ក្នុង​មាត់​បៀម​លេង​បាន​។ ដូច្នេះ​បើសិន​វា​មិន​ស្អាត​ទេនោះ វា​អាច​នឹង​បង្ក​ជំងឺ​ដល់​ពួកគេ​បាន​។ ប៉ុន្តែ​ដល់ពេល​ពួកគេ​ចូលរៀន គ្រូបង្រៀន និង​សិស្ស​ផ្សេងៗ​ទៀត​អាច​នឹង​ការអនុវត្ត​អនាម័យ​ល្អ​ដូចគ្នា​ដែរ​ទេ​? ហេតុ​ដូច្នេះហើយ វា​គឺជា​រឿង​ដែល​អ្នក​គួរតែ​គិតទុក​សិន​មុននឹង​ចាប់ផ្តើម​ឲ្យ​គេ​ចូលរៀន​នៅ​សាលា​។​

​អត្ត​ច​រឹក​
​ពេល​នៅផ្ទះ អ្នក​អាច​ប្រើពាក្យ​សុភាពៗ​ប្រាប់​ពួកគេ​ដូចជា “​សុំទោស អរគុណ​...” ជាដើម ហើយ​អ្នក​ក៏បាន​ដឹងថា គេ​នឹងមាន​អត្ត​ច​រឹក​ត្រឹមត្រូវ​នៅពេល​រៀន​ចេះ​ប្រើ​ភាសា​ខាងលើនេះ ប៉ុន្តែ​ការ​មាន​ទំនាក់ទំនង​ជាមួយ​ក្មេងៗ​វ័យ​ដូចគ្នា​ដែលមាន​អត្ត​ច​រឹក​ខុសៗ​គ្នា​វិញ​នោះ វា​ពិតជា​អាច​ជះឥទ្ធិពល​មិនល្អ​ខ្លះ​ដល់​ពួកគេ​បាន​។ ដូច្នេះ​ដើម្បី​ចៀសវាង​កូន​មាន​អត្ត​ច​រឹក​មិនល្អ យក​ល្អ​គួរតែ​ព្យាយាម​បង្កើត​ការទំនាក់ទំនង និង​និយាយស្តី​ពាក្យ​ល្អជា​មួយ​គេ​ឲ្យ​បាន​ច្រើន និង​ប្រាប់​ពី​របៀប​នៃ​ការ​រាប់អាន​មិត្តភក្តិ​ថ្មីៗ​ផង​។ 

​ភាសា​
​សព្វថ្ងៃនេះ ក្មេងៗ​ភាគច្រើន​គឺមាន​ឥទ្ធិពល​ខ្លាំងណាស់​ក្នុងការ​ចាប់យក​ជំនាញ​និយាយ​ភាសាបរទេស ប៉ុន្តែ​បើសិនជា​គ្រូ​ដែល​បង្រៀន​នោះ​មិនមាន​ការចេះដឹង​គ្រប់គ្រាន់ នោះ​ជំនាញ​ភាសាបរទេស​ដែល​កូន​ទទួលបាន​នឹង​រក​ការប៉ះពាល់​ជាមិនខាន​។ 
 
​ចូលចិត្ត​សម្លុត​គេ​
​ការឈ្លោះគ្នា​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​កុមារភាព ប៉ុន្តែ​ការចូល​ចិត្ត​ប្រើ​វិធី​និយាយ​សម្លុត​គេ ឬ​ស្រែក​ខ្លាំងៗ​ដាក់​គេ​ជា​អ្វី​ទៅ​? នៅពេល​កូន​ចូលរៀន គេ​អាច​នឹង​ក្លាយទៅជា​ក្មេង​ដែល​ចូលចិត្ត​ស្រែក​ខ្លាំងៗ​ដាក់​គេ ឬ​ជា​ជនរងគ្រោះ​ដោយសារតែ​អត្ត​ច​រឹក​បែបនេះ​ពី​ក្មេង​ដទៃ​។ ហេតុ​ដូច្នេះហើយ យក​ល្អ​គួរតែ​ជ្រើសរើស​សាលា​ណា​ដែលមាន​បុគ្គលិក​ទទួលខុសត្រូវ​ខ្ពស់​អំពី​រឿងនេះ​ដើម្បី​បញ្ចៀស​។ 
 
​សន្តិសុខ​
​អ្វីដែល​ឪពុកម្តាយ​គួរ​យល់ដឹង​នោះ​គឺថា តើ​សាលា​ដែល​អ្នក​បញ្ជូន​កូន​ទៅ​រៀន​នោះ​មាន​សុវត្ថិភាព​ប៉ុណ្ណា និង​មាន​បំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព​ដែរ​ទេ​? នៅពេល​កូនតូចៗ​របស់​អ្នក​ទៅ​រៀន​នៅ​ទីនោះ ជាពិសេស​ក្មេង​ដែល​មិនទាន់​ចេះ​និយាយបាន​ច្រើន ឬ​មាន​ទំនាក់ទំនង​ជាមួយ​គ្រូវ​បានល្អ ភាព​សុវត្ថិភាព​គួរតែ​ជា​ក្តីបារម្ភ​ដ៏​ចំបង​ដែល​អ្នក​គួរតែ​ស្វែងយល់​ឲ្យ​បាន​ផង​៕
 
​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com