កីឡាជាតិ
ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំនេះ​ក្រុម​ចូលរួម​តិចជាង​ឆ្នាំមុន​៥​ក្រុម​
15, Jan 2017 , 4:00 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ក្នុង​វគ្គ​ជម្រុះ​បឋម គឺមាន​តែ​១២​ក្រុម​ប៉ុណ្ណោះ​បាន​ចូលរួម គឺ​តិចជាង​កាលពី​ឆ្នាំ​២០១៦​រហូតដល់​៥​ក្រុម​។ ប៉ុន្តែ​រូបមន្ត​និង​ពេលវេលា​នៃ​ការប្រកួត​ដូចនឹង​ឆ្នាំមុន​ដដែល​គឺ​ប្រកួត​ក្នុង​ទឹកដី និង​ក្រៅ​ទឹកដី​រៀងរាល់ថ្ងៃ​ពុធ​។ ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែមករា ដល់​ថ្ងៃទី​១៨ ខែមីនា​។

 
​តាម​របាយការណ៍​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាការ​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ មានតែ​១២​ប៉ុណ្ណោះ​ចូលរួម ខណៈ​ឆ្នាំមុន​មាន​ចំនួន​១៧​ក្រុម ពោលគឺ​តិចជាង​ឆ្នាំមុន​រហូតដល់​ទៅ​៥​ក្រុម​។ ខណៈ​ការប្រកួត​ជម្រុះ​បឋម​ដែល​ធ្វើឡើង​រៀងរាល់ថ្ងៃ​ពុធ នៅតាម​ទីលាន​ផ្សេងៗ​គ្នា ចែកជា​៥​ពូ​ល​។ 
 
​ក្នុងនោះ​ពូ​ល​A​មាន​ខេត្តកំពង់ស្ពឺ និង​ក្រុម​ខេត្តតាកែវ​, ពូ​ល​B មាន​ខេត្តព្រៃវែង ខេត្តកណ្តាល និង​ក្រុម​ខេត្ត​ត្បូងឃ្មុំ​,​។ ពូ​ល​C មាន​ខេត្តកំពង់ធំ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​, ពូ​ល​D មាន​ខេត្ត​ប៉ៃលិន ខេត្តកំពង់ឆ្នាំង និង​ខេត្តបាត់ដំបង និង​ពូ​ល​F មាន​ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី​(​ចំណូល​ថ្មី​)​។  
 
​ដោយឡែក ក្រុម​ដែល​ធ្លាប់​ចូលរួម​កាលពី​ឆ្នាំ​២០១៦​ដូចជា អ​.​ហ​ខេត្តកំពង់ធំ​, ខេត្តកំពត​, កំពង់ផែ​ស្វ័យ​យ័​ត​ខេត្ត​ព្រះសីហនុ​, ខេត្តក្រចេះ​, ក្រុមយុវជន​បឹងកេត និង​ខេត្តស្វាយរៀង គឺ​សុទ្ធតែ​មិនបាន​ចូលរួម​ដូចគ្នា​នៅ​ឆ្នាំនេះ​។ ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំនេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែមករា ដល់​ថ្ងៃទី​១៨ ខែមីនា​៕ 

Tag:
 បាល់ទាត់​
  Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com