អត្ថបទពាណិជ្ជកម្ម
BBQ Chicken Cambodia រកឃើញ​អ្នកឈ្នះ​រង្វាន់​ដំណើរ​កំសាន្ដ​ទៅកាន់​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី​
16, Jan 2017 , 3:47 pm        
រូបភាព
​ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​ចំនួន ២​រូប ដើម្បី​ធ្វើដំណើរ​កំសាន្ដ​ទៅកាន់​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី ចំនួន ៥​យប់ និង​៦​ថ្ងៃ កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៧ កន្លងទៅនេះ ដែល​ស្ថិតនៅ​សាខា បឹង​កេងកង​។​

​អតិថិជន ២​រូប ដែល​ឈ្នះ​រង្វាន់​នោះ គឺ​ទី​១ ឈ្មោះ ឡាយ ម៉េង ហួត ដែល​បានមក​ញុំ​ា​អាហារ នៅក្នុង​ហាង ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន សាខា​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​អ្នកឈ្នះ​ទី​២ ឈ្មោះ ម៉ុ​ន ផល អា​ណុ​ច ដែល​បានមក​ញុំ​ា​អាហារ​នៅក្នុង​ហាង ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន សាខា​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៦​។​
 


 



​ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា បង្កើត​កម្មវិធី​ចាប់​រង្វាន់​នេះ​ឡើង គឺ​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​តែងតែ​និយម​ចូលចិត្ត មក​ញុំ​ា​អាហារ​នៅ​គ្រប់​សាខា​ទាំងអស់​របស់ ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា​។ នៅក្នុង​កម្មវិធី​ផងដែរ ក៏មាន​ការផ្សាយ​ផ្ទាល់​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់ ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា ដើម្បី​បង្ហាញ​ពី​ភាព​សុ​ក្រិត យុ​តិ​ធ​ម៍ ដល់​អតិថិជន​ទាំងអស់​។ ក្នុងនោះ​ផងដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ក្រុម​រាំ Elastic និង ក្រុម​រាំ OMG ដែល​កំពុងតែ​ពេញនិយម និង​ការលេង​ហ្គេម​កំសាន្ត​ជាមួយ​អតិថិជន ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​នេះ កាន់​តែមាន​ភាពសប្បាយ​រីករាយ​ទ្វេ​ឡើង​។​

​គួរ​រំលឹក​ផងដែរ​ថា ដោយសា​តែមាន​ការគាំទ្រ​ពី​អតិថិជន ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ក កម្ពុជា បាន​ពង្រីក​សាខា​របស់ខ្លួន​រហូតដល់​៤ សាខា នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប រួមមាន សាខា​បឹង​កេងកង សាខា​ផ្លូវ​កម្ពុជា​ក្រោម សាខា​ផ្សារ​ទំនើប​សូរិយា និង សាខា​អង្គរ​ត្រេ​ដ​សេន​ធ័​រ ខេត្តសៀមរាប​។ លើសពីនេះ​ទៀត ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា ត្រូវបាន​ទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia)​។ EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ដឹ ភី​ហ្សា ខម​ផេ​នី ( The Pizza Company ) ខួ​ស្តា កាហ្វេ (Costa Coffee)  ដេ​រី​ឃ្វី​ន (Dairy Queen) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) និង ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) ។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com