ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
អត្តពលិកកម្ពុជានឹងមានឱកាសក្លាយជាតារាសម្តែងឲ្យផលិតកម្មឥណ្ឌា
16, Jan 2017 ,
8:19 pm
រូបភាព
×
ដោយ:
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចុះអនុស្សារណៈយោគយល់គ្នាជាមួយផលិតកម្មឥណ្ឌា(Two Bro Production) ដើម្បីបង្កើតខ្សែភាពយន្តកីឡា(Sport Movies)នៅកម្ពុជា។ ខ្សែភាពយន្តដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ និងការតស៊ូរបស់កីឡាករនេះ នឹងលេចចេញជារូបរាងនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ។ តាមរយៈ MOU សរបញ្ជាក់ឲ្យឃើញថា កីឡាករឆ្នើមៗរបស់កម្ពុជានឹងមានឱកាសក្លាយជាតារាសម្តែងមួយរូបក្រៅពីអាជីពកីឡា។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយផលិតករមកពីឥណ្ឌា បង្កើតខ្សែភាពយន្តកីឡា (Sport Movies) ដែលឆ្លុះបញ្ចាំងពីជីវិតពិតរបស់កីឡាករនៅកម្ពុជា។ ភាពយន្តនេះវាជាឱកាសមួយដ៏ល្អសម្រាប់កីឡាករឆ្នើមរបស់កម្ពុជាក្នុងការក្លាយជាតារាសម្តែងមួយរូបក្រៅពីអាជីពជាអ្នកកីឡា។ លើសពីនេះអាចជួយរកចំណូលបន្ថែម ដើម្បីជួយលើកស្ទួយជីវភាពកីឡាករឲ្យកាន់តែល្អប្រសើរថែមទៀតផង។
«ខ្សែភាពយន្តដែលយើងគ្រោងថតលើកដំបូងនៅកម្ពុជាអាចនឹងជ្រើសរើសយកកីឡាការិនី ស៊ន សៀវម៉ី ឬកីឡាករបាល់ទាត់ល្បីៗរបស់កម្ពុជាម្នាក់ពីរនាក់ ដើម្បីបង្កើតជាទស្សនីយភាពនៃជីវិតដែលឆ្លុះបញ្ចាំពីភាពជោគជ័យ ថាតើមានការតស៊ូយ៉ាងណា? ប៉ុន្តែរបៀបធ្វើភាពយន្តរបស់គេមានពីរគឺទី១ឲ្យកីឡាករឆ្នើមដែលត្រូវថតដើរតួដោយខ្លួនឯង ទី២គឺយកសាច់រឿងរបស់កីឡាករទាំងនោះ ឲ្យគេដើរតួជំនួស»។ នេះជាប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។
ការបង្កើតខ្សែយន្តកីឡានេះក្នុងគោលបំណងជួយលើកស្ទួយវិស័យកីឡាជាតិក៏ដូចជាកីឡាករឆ្នើមៗរបស់កម្ពុជាឲ្យកាន់តែមានភាពល្បីល្បាញនៅលើឆាកជាតិ និងអន្តរជាតិ។ ខ្សែភាពយន្តដែលឆ្លុះបញ្ចាំងពីភាពជីវិតពិតនៃការតស៊ូ និងភាពជោគជ័យរបស់កីឡាករនេះ ដោយផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក។
ទោះបីវាជាលើកទីមួយសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្តែលោក Dayanand Bhardwaj ដែលជាចាងហ្វាងផលិតកម្ម Two Bro Production រូបនេះបានបញ្ជាក់ថា លោកធ្លាប់ផលិតខ្សែភាពយន្តកីឡានេះជាច្រើនលើករួចមកហើយជាមួយជោគជ័យដ៏ល្អប្រសើរ ដោយអាចរកចំណូលពីខ្សែភាពយន្តនេះបានរហូតរាប់លានដុល្លារ។ ខ្សែភាពយន្តកីឡា(Sport Movies) ដែលគ្រោងនឹងថតនៅកម្ពុជាជាលើកដំបូង ដោយគ្រោងនឹងចំណាយថវិកាពី១០ម៉ឺនដុល្លាររហូតដល់១៥ម៉ឺនដុល្លារ។
ទោះបីជាយ៉ាងនេះក្តី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)រំពឹងថា ខ្សែភាពយន្តកីឡាដែលគ្រោងនឹងបង្កើតជាលើកដំបូងនៅកម្ពុជាមួយនេះ នឹងក្លាយជាចលករជួយជំរុញទឹកចិត្តកីឡាករកីឡាការិនីកម្ពុជាឲ្យហ្វឹកហាត់កាន់តែខ្លាំង និងជួយទាក់ទាញយុវជនឲ្យចូលរួមហ្វឹកហាត់កីឡាកាន់តែច្រើន។ ហើយលោករំពឹងថា គម្រោងថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាតិ និងអន្តរជាតិ។
បើយោងតាមអនុស្សារណៈយោគយល់គ្នា(MOU) ដែលចុះហត្ថលេខាដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិជាតិអូឡាំពិកកម្ពុជា និងលោក Dayanand Bhardwaj ចាងហ្វាងផលិតកម្ម Two Bro Production កាលពីថ្ងៃទី១៥ ខែមករា នៅទីស្នាក់ការ NOCC កាលពីម្សិលមិញ។ ខ្សែភាពយន្តនេះនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វ៉ាត់ ចំរើន
កុនកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម