ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
សាលារៀនអន្តរទ្វីបអាមេរិកាំង ដាក់ឲ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុ Money Tree
17, Jan 2017 ,
9:26 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីបអាមេរិកាំង ដោយសហការជាមួយក្រុមហ៊ុន Money Tree ដាក់ឲ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្សនៃសាលារៀនរបស់ខ្លួន និងសិស្សមកពីសាលាដទៃទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេឲ្យចេះគ្រប់គ្រងថវិកា។
កម្មវិធីបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ (Money Tree) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ នៅប្រទេសម៉ាឡេស៊ី និងត្រូវបានយកទៅប្រើប្រាស់ក្នុងបណ្ដាប្រទេសជាច្រើន។ កម្មវិធីនេះផ្ដល់នូវអក្ខរកម្មផ្នែកហិរញ្ញវត្ថុដល់កុមារ និងមនុស្សវ័យជំទង់ ចាប់ពីអាយុ៦ឆ្នាំ ដល់ ១៧ឆ្នាំ។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយសហការជាមួយក្រុមហ៊ុន Money Tree នាំយកកម្មវិធី Money Tree ដែលជាកម្មវិធីបណ្ដុះបណ្ដាលក្រៅម៉ោងសិក្សាមកបើកបង្រៀននៅក្នុងសាលារៀនរបស់ខ្លួន។
លោក UV Wong នាយកក្រុមហ៊ុន Money Tree ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងនៅក្នុងសន្និសីទកាសែតស្ដីពីការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅថ្ងៃទី១៦ខែមករាថា កម្មវិធីMoney Tree នឹងបណ្ដុះបណ្ដាលសិស្សឲ្យយល់ដឹងពីផ្នែកហិរញ្ញវត្ថុលើការចាយវាយ ប្រើប្រាស់ និងគ្រប់គ្រង់ថវិកាឲ្យមានប្រសិទ្ធិភាព។ លោកបន្ថែមថា កម្មវិធីនេះនឹងបង្រៀនសិស្ស ដោយលើកយកករណីជាក់ស្ដែងជុំវិញការគ្រប់គ្រងថវិកា។
លោក កែវ ឡង់ឌី នាយកអប់រំ និងទំនាក់ទំនងនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឲ្យដឹងថា វិទ្យាស្ថាន និងសាលារៀនអន្តរទ្វីបអាមេរិកកាំង នឹងបើកបង្រៀនកម្មវិធី Money Tree ដល់សិស្សរបស់ខ្លួន សិស្សនៃសាលាដទៃទៀត និងអ្នកដែលបានបោះបង់ការសិក្សា ចាប់ពីខែកុម្ភៈឆ្នាំនេះ តទៅ។ បើតាមលោក កែវ ឡង់ឌី កម្មវិធីនេះមាន៩កម្រិត ដោយក្នុង១កម្រិតសិស្សត្រូវរៀន ៤០ម៉ោង រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនីមួយៗ សិស្សត្រូវរៀនទាំងផ្នែកទ្រឹស្ដី និងករណីជាក់ស្ដែងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ។
លោក កែវ ឡង់ឌី បញ្ជាក់ថា អ្នកចូលរៀនម្នាក់ៗត្រូវចំណាយ ៣០ដុល្លារក្នុងមួយខែលើថ្លៃសិក្សានេះ ដោយសិស្សអាចរៀនត្រឹមកម្រិតណាមួយ និងត្រូវធ្វើតេស្តមុនពេលចូលរៀន។ ដោយឡែកសម្រាប់សិស្សនៃវិទ្យាស្ថាន និងសាលារៀនអន្តរទ្វីបអាមេរិកាំង ទទួលបានការបញ្ចុះតម្លៃ ៣០ភាគរយលើថ្លៃសិក្សានៃកម្មវិធី Money Tree នេះ។ លោកប្រាប់ទៀតថា សាលារៀនរបស់លោកមានគ្រូបង្គោលចំនួន ១៦នាក់ ដែលទទួលការបណ្ដុះបណ្ដាលពីក្រុមហ៊ុន Money Tree ។
ជាមួយគ្នានេះដែរ លោក UV Wong បានថ្លែងប្រាប់សារព័ត៌មានថ្មីៗក្រោយសន្និសីទខាងលើថា រដ្ឋាភិបាលកម្ពុជាគួរបញ្ចូលការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ ដើម្បីឲ្យសិស្សបានរៀនពីរបៀបគ្រប់គ្រងការចាយវាយថវិកាឲ្យបានត្រឹមត្រូវ ដែលជាប្រយោជន៍សម្រាប់ពួកគេនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
សម្រាប់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នេះជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពសិស្សលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជាចំណេះដឹងដែលជាតម្រូវការនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើពិភពលោក៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អប់រំ
Money Tree
គួច ម៉េងលី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម