អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន MIH ផ្ដល់ឱកាស​ដល់​អតិថិ​ជន​«​ជួល​ដើម្បី​ក្លាយជា​ម្ចាស់​អចលនទ្រព្យ​»​នៅ​កោះ​ពេជ្រ​
17, Jan 2017 , 2:44 pm        
រូបភាព
​កាលពី​ថ្មីៗ​នេះ Meridian International Holding (MIH) ដែលជា​បណ្ដុំ​នៃ​ក្រុមប្រឹក្សា​អាជីវកម្ម អន្តរជាតិ ដែល​បាន​បង្កើត​ទ្បើង​ដោយមាន​ក្រុមហ៊ុន​ជាច្រើន​រួមគ្នា និង​ទទួល​ភាពជោគជ័យ​មកជា​ច្រើន​ទសវត្សរ៍​មក ទាំង​វិស័យ​វាយនភ័ណ្ឌ វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​គម្រោង​ខុន​ដូ Casa by Meridian  ៣៣ ជាន់​នៅក្នុង​ទីក្រុង​កោះ​ពេជ្រ បានធ្វើ​ពិធី​សម្ពោធ​គម្រោង​បត់បែន​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ឈ្មោះថា​គម្រោង​ជួល​ដើម្បី​ក្លាយជា​ម្ចាស់ LEASE-TO-OWN ។

​នេះ​ជា​គម្រោង​ម្ចាស់​កម្ម​សិទ្ធ​អចលនទ្រព្យ​ដែល​ផ្តល់​ភាពងាយស្រួល និង​ផ្តល់ជូន​មិន​ថា​ជា​លក្ខណៈ​បុគ្គល គ្រួសារ និង​ម្ចាស់​ជំនួញ គឺអាច​ក្លាយជា​ម្ចាស់​អចលនទ្រព្យ តាមរយៈ​ជំហាន​ដំបូង​ដោយ​ធ្វើ​ការជួល​អចលនទ្រព្យ និង​បន្ទាប់ពី​រយៈពេល ៣ ឆ្នាំ អ្នកនឹង​ទទួលបាន​ជម្រើស​ក្នុង​ការទិញ​អចលនទ្រព្យ​ក្នុងតម្លៃ​ទីផ្សារ​បច្ចុប្បន្ន​។ ចំណែកឯ​ប្រាក់​ដែល​អ្នក​បង់ថ្លៃ​ជួល​រយៈពេល ៣​ឆ្នាំ នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ផ្នែក​មួយ​នៃ​ប្រាក់​ទិញ​អចលនទ្រព្យ​។ 

 លោក Kosek Yan នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន MIH បាន​ឲ្យ​ដឹងថា​៖«​យើង​យល់​ពី​ការលំបាក​របស់​អតិថិជន​ដែលមាន​បំណង​ចង់​ក្លាយជា​ម្ចាស់​គេហដ្ឋាន​។ ដូច្នេះហើយ​ទើប​យើង​បង្កើត​គម្រោង​ជួល​ដើម្បី​ក្លាយជា​ម្ចាស់​ដ៏​ពិសេស​នេះ​ឡើង ដើម្បី​បង្ក​ភាពងាយស្រួល និង​ផ្តល់ឱកាស​ជូន​អតិថិជន​របស់​យើង  អោយមាន​អាទិភាព​ក្លាយជា​ម្ចាស់​គេហដ្ឋាន​ដែល​ស្ថិតនៅក្នុង​ទីតាំង​ដ៏​មាន​កិត្យានុភាព​នៃ​ទីក្រុង​កោះ​ពេជ្រ​។ យើង​ថែមទាំង​ផ្តល់ជូន​ភាពងាយស្រួល​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បីឱ្យ​អ្នក​ក្លាយជា​ម្ចាស់​គេហដ្ឋាន​ថែម​ទៀតផង​។ គម្រោង​នេះ​គឺ​បង្កើតឡើង​សម្រាប់​អតិថិជន​ដែលមាន​បំណង​រីករាយ​នឹង​របត់​ជីវិត​ពោរពេញ​ដោយ​កិត្យានុភាព​ជាមួយ CASA by Meridian ដោយ​ពួកគាត់​អាចធ្វើ​ការបញ្ជាទិញ​អចល​ទ្រព្យ​បន្ទាប់ពី​រយៈពេល ៣ ឆ្នាំ និង​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​»​។​

​លោក Ko បន្ថែមទៀតថា​៖«​ចំពោះ​គម្រោង​អគារ​ពាណិជ្ជ​កម្មជួល​ដើម្បី​ក្លាយជា​ម្ចាស់ ការបង្កើត​នូវ​បរិយាកាស​បែប​វិជ្ជាជីវៈ​សម្រាប់​មុខ​ជំនួញ គឺជា​រឿង​សំខាន់​ដែល​អ្នក​នឹកស្មាន​មិន​ដល់​។ អ្នកជំនួញ​ភាគច្រើន គឺ​យល់ដឹង​ពី​ចំណុច​នេះ ក៏ប៉ុន្តែ​ដោយសារ​ការិយាល័យ​មានតម្លៃ​ថ្លៃ​ធ្វើឱ្យ​ក្លាយជា​បន្ទុក ដូច្នេះហើយ​អ្នកជំនួញ​មួយចំនួន​សម្រេចចិត្ត​ជ្រើសរើស​កន្លែង​ដែល​មិន​សមស្រប ដែលនាំឱ្យ​ពួកគេ​ប្រឈម​នឹង​ការបាត់បង់​សក្តានុពល​ចំណូល​ដ៏​មានតម្លៃ​។ នៅឯ CASA by Meridian យើង​ផ្តល់ជូន​នូវ​អ្វីដែល​អ្នក​ចង់បាន​»​។

​លោក​បញ្ជាក់ទៀតថា​៖«​គម្រោង​នេះ​អនុញ្ញាតឱ្យ​បុគ្គល ក្រុមគ្រួសារ ឬ​ម្ចាស់​ក្រុមហ៊ុន​ជួល​កន្លែង​រយៈពេល ៣ ឆ្នាំ​ដំបូង និង​រីករាយ​ជាមួយ​ការរីកចម្រើន​នៃ​មុខ​ជំនួញ​របស់​ពួកគាត់​នៅទីនេះ​បន្ទាប់មក​ពួកគាត់​នឹងមាន​ជម្រើស​អាច​ទិញ​ខុន​ដូ​នៅក្នុង​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​។​ចំណែក​ប្រាក់​ថ្លៃ​ជួល​ដែល​ពួកគាត់​បង់​រយៈពេល ៣ ឆ្នាំនេះ​នឹងត្រូវ​បាន​ប្រើប្រាស់​ជា​ផ្នែក​មួយ​នៃ​ប្រាក់​បង់​សម្រាប់​ទិញ​អចលនទ្រព្យ​នេះ​។ ប្រសិនបើ​តម្លៃ​អចលនទ្រព្យ​ឡើងថ្លៃ តម្លៃ​ដែល​ពួកគាត់​ទិញ​គឺ​រក្សា​នៅ​តម្លៃ​បច្ចុប្បន្ន​ដដែល​ហើយ​ប្រសិនបើ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ ពួកគាត់​អាច​បន្តធ្វើ​ការជួល​ដោយ​ពុំ​ចាំបាច់​ធ្វើការ​ទិញ​ឡើយ​។​លោក​ក៏បាន​បន្ថែមទៀតថា ដើមឡើយ CASA by Meridian នឹងត្រូវ​សាងសង់​បញ្ច​ប់​ចុងឆ្នាំ ២០១៧ ប៉ុន្តែ​ពេលនេះ​ត្រូវបាន​កែប្រែ​ដោយ​ធ្វើការ​ដាក់លក់​ជូន​អតិថិជន​នៅ​ខែមេសា ឆ្នាំ ២០១៧ គឺ​នៅសល់​រយៈពេល ៣ ខែ​ប៉ុណ្ណោះ​គិតពី​ពេលនេះ​តទៅ​»​។​

សម្រាប់​ព័ត៌មាន​បន្ថែម​នៃ​គម្រោង​នេះ សូម​ទំនាក់ទំនង​ទៅកាន់​កញ្ញា ជា វណ្ណ​សុទ្ធា​
​ទូរ​សព្ទ​ដៃ​: 012 252 388 |023 900 979 | 023 900 989


















( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com