ពីនេះ ពីនោះ
រកស៊ីដំបូង ត្រូវប្រយ័ត្នចំណុចទាំងនេះ ទើបមិនបរាជ័យ
×
បើមិនហ៊ានប្រថុយ ធ្វើម៉េចទើបជោគជ័យ? ប៉ុន្តែអ្នកត្រូវគិតឲ្យច្បាស់លាស់ មុននឹងប្រថុយ ទើបអ្នកជោគជ័យ។
ការចាប់ផ្តើមរបររកស៊ីក៏ដូចគ្នាដែរ បើអ្នកមិនចង់បរាជ័យទេ សូមសិក្សានូវចំណុចសំខាន់បីខាងក្រោមនេះ ៖
១. គំនិត
អ្នកត្រូវមានគំនិតខ្លួនឯង ហើយក៏ត្រូវពឹងទៅជំនាញ សមត្ថភាព និងចំណង់ចំណូលចិត្តរបស់អ្នកដែរ ថាតើអ្នកពូកែអី ចង់ធ្វើអី? យ៉ាងណាមិញ ដាច់ខាត កុំរកស៊ីតាមការផ្អើល ឬភាពជោគជ័យរបស់គេឲ្យសោះ។
២. សមត្ថភាព
ចំណេះដឹង និងសមត្ថភាព គឺជារឿងសំខាន់បំផុត ហើយអ្នកគួរសួរខ្លួនឯងថា តើអ្នកអាចធ្វើវាបានប៉ុណ្ណា? ដើមទុន ក៏ជារឿងចាំបាច់ ដែលអ្នកគួរគិតគូរផងដែរ។
៣. រកអ្វីដែលប្លែក ប៉ុន្តែ ជាតម្រូវការរបស់មនុស្ស
អ្វីដែលប្លែក នឹងធ្វើឲ្យគេចាប់អារម្មណ៍ ហើយចង់សាកសេវាកម្មរបស់អ្នក ប៉ុន្តែ អ្នកក៏ត្រូវគិតថា ប្លែក គឺជាការច្នៃប្រឌិត ដែលមនុស្សភាគច្រើន នឹងទទួលយកវាបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com