ព័ត៍មានសុខភាព
សុខភាព៖ សូម​រក្សា​បេះដូង​របស់​អ្នក​អោយមាន​សុខភាព​ល្អ​
17, Jan 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

​នេះ​គឺជា​ព័ត៌មាន​អាក្រក់​មួយៈ ជំងឺ​បេះដូង គឺជា​មូលហេតុ​ដែលនាំអោយ​ស្លាប់​មនុស្ស​ជាច្រើន ។ ប៉ុន្តែ​ព័ត៌មាន​ល្អ​គឺថា មានរឿង​ជាច្រើន​ដែល​អ្នក​អាចធ្វើ​ដើម្បី​រក្សា​បេះដូង​របស់​អ្នក​អោយមាន​សុខភាព​ល្អ​។​

 
​វេជ្ជបណ្ឌិត ជូ​ឌី​ត ម៉េ​កខ​ល (Judith Mackall) ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​បាន​និយាយថា លំ​ហាត់ប្រាណ​គឺជា​រឿង​ល្អ​មួយ​ដែល​គួរតែ​ចាប់ផ្តើម​។​
 
Mackall បាន​និយាយថា ៣០​នាទី​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​ក្នុង​មួយថ្ងៃ​អាច​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​បេះដូង​របស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​៣០​នាទី​ក្នុងពេល​តែម្តង​ទេនោះ​, សូម​ចែកពេល​នៃ​ការធ្វើ​អោយបាន​៣​ដង​ក្នុង​មួយថ្ងៃ និង​ម្តងៗ​១០​នាទី​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា បរិមាណ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​អាច​ផ្តល់​ភាពប្រសើរ​ឡើងដល់​ចំនួន​នៃ​កូ​ឡេ​ស្តេ​រ៉ុល និង​បន្ថយ​ទម្ងន់ និង​សម្ពាធ​ឈាម​ក្នុងអំឡុងពេល​១០​សប្តាហ៍​។​
 
Mackall ក៏បាន​និយាយថា ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់នូវ​សុខភាព​ក៏​ជា​រឿង​សំខាន់​ផងដែរ ហើយ​អ្នក​គួរតែ​ញ៉ាំ​អាហារ​ដូចជា​ផ្លែឈើ និង​បន្លែ​ជា​រៀងរាល់ថ្ងៃ​។ វា​នឹង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​របស់​អ្នក​ដោយ​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​បន្ថយ​ការ​រលាក​។​
 
Mackall បាន​បន្តថា ប្រសិនបើ​អ្នក​ជក់បារី​, វា​ដល់​ពេលដែល​ត្រូវ​ឈប់​ហើយ​។​
 
​គាត់​បាន​បន្តថា ប្រសិនបើ​អ្នក​ជក់បារី​, អ្នកនឹង​ខាត​អាយុ​ដល់​ទៅ​៧​ឆ្នាំ​។ ហើយ​ប្រសិនបើ​អ្នកមាន​ជំងឺ​សរសៃឈាម​បេះដូង ហើយ​អ្នក​ជក់បារី​ទៀត​នោះ​, អ្នកនឹង​ស្លាប់​១៥​ឆ្នាំមុន​៕
 
​ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យ​www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com