ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់ប្រាណដោយជិះកង់ អាចបណ្តាលឲ្យឈឺលិង្គ
× ថ្មីៗនេះខ្ញុំបានចាប់ផ្តើមការហាត់ប្រាណដោយការជិះកង់ ហើយខ្ញុំក៏ចូលចិត្តកីឡានេះដែរ។ ប៉ុន្តែគ្រប់ពេលដែលខ្ញុំជិះកង់រយៈពេលយូរ លិង្គរបស់ខ្ញុំពិតជាងាយនឹងឈឺណាស់ ហើយក៏មានអារម្មណ៍ស្ពឹកៗថែមទៀត។ តើការជិះកង់បែបនេះអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពលិង្គដែរទេ?
ការជិះកង់គឺជាលំហាត់ប្រាណដែលមានសម្ពាធតិច ដែលវាល្អបំផុតសម្រាប់សុខភាពបេះដូងសរសៃឈាម។ យ៉ាងណាមិញ របៀបដែលអ្នកអង្គុយធាក់កង់ ពិតជាមានឥទ្ធិពលខ្លាំងទៅលើបញ្ហាផ្លូវកាយមួយចំនួនបាន។ ខណៈពេលដែល ការជិះកាត់អាចនឹងមិនមានអ្វីប៉ះពាល់ដល់ក្រពេញប្រូស្តាត តែវាអាចប៉ះពាល់ដល់សរសៃប្រសាទនៅក្បែនោះបាន។ សរសៃប្រសាទឈ្មោះ Pudendal Nerve ដែលរត់នៅចន្លោះប្រដាប់ភេទរហូតដល់ដៃរបស់អ្នក គឺមានតួនាទីជំរុញដល់ការចេញទឹកកាម ហើយក៏ផ្តល់ញាណដឹងរបស់លិង្គ និងស្បែកនៅក្បែៗនោះផងដែរ។ ការដែលអង្គុយលើកែបកង់អោនទៅមុខអាចនឹងដាក់សម្ពាធដល់សរសៃប្រសាទខាងលើខ្លាំង ជាហេតុនាំឲ្យគៀបដល់សរសៃនេះ និងបង្កជាការបាត់បង់ញាណលើលិង្គ ឈឺក្នុងអាងត្រគាក ពិបាកចេញទឹកកាម និងលិង្គមិនព្រមឡើងរឹងទៀត។
ដូច្នេះដើម្បីបង្ការការឈឺ និងស្ពឹកៗនៅលិង្គខណៈពេលកំពុងតែជិះកង់ យកល្អគួរតែប្រើគូថសម្រាប់អង្គុយលើកែបកង់ និងព្យាយាមជ្រើសរើសកង់ដែលមានកែបធំៗ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com