អត្ថបទពាណិជ្ជកម្ម
សាមសុងឈ្នះពានរង្វានច្នៃប្រឌិតចំនួន៣៥ ពីកម្មវិធីពិព័រណ៍ផលិតផលប្រើប្រាស់ អេឡិចត្រូនិកឆ្នាំ២០១៧
× សាមសុងជាក្រុមហ៊ុនសកលនាំមុខគេនិងជាក្រុមហ៊ុនច្នៃប្រឌិតឈ្នះពានរង្វាន់លើការផលិត ឧបកណ៍ប្រើប្រាស់អេឡិចត្រូនិក Semiconductors និងទូរគមនាគមន៍ ឥឡូវនេះបានឈ្នះពានរង្វាន់ច្នៃប្រឌិតពីកម្មវិធីពិព័រណ៍ផលិតផលប្រើប្រាស់អេឡិចត្រូនិក (CES) ២០១៧ អន្តរជាតិដ៏មានកិត្យានុភាពចំនួន ៣៥ ផ្តល់ជូនដោយសមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់ (Consumer Technology Association)។
ក្រុមហ៊ុនសាមសុង បានទទួលពានរង្វាន់សរុបជិត ៣៥០ ក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា ហើយពានរង្វាន់ទាំងនេះបានបញ្ជាក់ពីសមិទ្ធិផលជាប្រវត្តិសាស្ត្រដ៏យូអង្វែង របស់សាមសុង ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាប្រកបដោយគំនិតថ្មីៗ។
លោក Gregory Lee ដែលជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនសាមសុងប្រចាំទ្វីបអាមេរិកខាងជើង បានមានប្រសាសន៍ថា៖ «សាមសុងតែងតែប្រឹងប្រែងក្នុងការធ្វើការដើម្បីធ្វើឲ្យផលិតផលដែលយើងផលិតមានគុណភាពល្អប្រសើរ ទ្បើង។ យើងពិតជាមានកិត្តិយសណាស់ដែលសមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់និងឧស្សាហកម្មផ្សេងៗ បានទទួលស្គាល់ការប្តេជ្ញាចិត្តដ៏មោះមុតរបស់យើងលើការច្នៃប្រឌិតក្នុងវិស័យជាច្រើនហើយយើងរង់ចាំបង្ហាញផលិតផលថ្មីចុងក្រោយ
បំផុតរបស់យើងនៅកម្មវិធីពិព័រណ៍ផលិតផលប្រើប្រាស់អេឡិចត្រូនិកឆ្នាំ ២០១៧។ពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ដ៏លេចធ្លោបំផុតដែលបានផ្តល់ជូនដោយ សមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់រួមមានដូចជា ពានរង្វាន់លើការច្នៃប្រឌិតដ៏ល្អបំផុត និងពានរង្វាន់ខាងផ្នែករចនាផលិតផលដោយយកចិត្តទុកដាក់លើ បរិស្ថាន។
ក្រុមហ៊ុនសាមសុងក៏ត្រូវបានលើកមកនិយាយអំពីការទទួលបាននូវពានរង្វាន់មួយចំនួនរបស់សមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់ដែលមានចាប់ពី ទូរទស្សន៍ ទូរសព្ទនិង បរិក្ខារប្រើប្រាស់ក្នុងផ្ទះរហូតដល់ មេម៉ូរី ហើយសូម្បីតែឧបករណ៍ដែលអាចពាក់ជាប់ខ្លួនបានផងដែរ។
ខាងក្រោមនេះជាសេចក្តីលម្អិតរបស់ផលិតផលសាមសុងមួយចំនួនដែលឈ្នះពានរង្វាន់៖
Samsung Gear VR៖ Samsung Gear VR ដំណើរការដោយប្រព័ន្ធ Oculus បន្តដើម្បីជាបទពិសោធន៍ក្នុងការទស្សនាទស្សនីយភាពចល័តដ៏ជក់ចិត្ត និងមានផាសុកភាពបំផុត។ មានសាមសុង Gear VR អ្នកប្រើប្រាស់អាចលេង ហ្គេមសប្បាយជក់ចិត្ត ទស្សនាភាពយន្តហូលីវូដដ៏ល្អៗបំផុតដូចនៅក្នុងរោងកុនផ្ទាល់ខ្លួន ដែលជា បណ្តុំភាពយន្តពោរពេញទៅដោយភាពតក់ស្លុត និងរំភើបជាច្រើន និងទំនាក់ទំនងបណ្តាញសង្គមជាមួយមិត្តភក្តិថ្មី និងចាស់បានផងដែរ។
Samsung Gear 360៖ Samsung Gear 360 គឺជាប្រភេទកាមេរ៉ាដែលមាន Resolution ខ្ពស់ ៣៦០ ដឺក្រេ ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចចាប់យកវីដេអូ និងរូបភាព ៣៦០ ដឺក្រេ។ ការបង្កើតបរិយាកាសដ៏រីករាយមានទាំងរូបភាពនិងសម្លេងនៃរាល់សកម្មភាពថ្មីសំខាន់ៗមិនដែលបានឃើញថាល្អនៅឡើយ ហើយក៏មិនងាយស្រួលក្នុងការផ្តិតយករូបភាពដែរដោយមិនបានប្រើប្រាស់កាម៉េរា ៣៦០ ។
Gear S3៖ នាទ្បិកាដៃឆ្លាតវៃ Gear S3 បំពាក់ជាមួយការរចនាដ៏ទាន់សម័យជាមួយបច្ចេកវិទ្យាទូរសព្ទដៃរួមមានដូចជា ប្រព័ន្ធ 4G LTE និង ការតភ្ជាប់ប្ល៊ូធូស កម្មវិធី Samsung Pay មុខងារ IP68 ការពារធូលីដី និងធន់នឹងទឹក រួមទាំងបំពាក់ប្រព័ន្ធ GPS។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com