ពីនេះ ពីនោះ
តើ​ពាក្យ​«​ប្រជាភិថុតិ​»​មានន័យ​ដូចម្តេច​?
19, Jan 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​នេះ ច្រើន​ត្រូវបាន​គេ​និយាយ​ក្នុង​ពិភព​អ្នកនយោបាយ​។ អ្នកនយោបាយ​ខ្លះ​ច្រើន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ប្រជាភិថុតិ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជារាស្ត្រ​។

ប្រជាភិថុតិ មានន័យថា ការ​បញ្ជោរ ឬ​ការ​បញ្ចើចបញ្ចើ​លើកជើង​ប្រជារាស្ត្រ​ដើម្បី​ឲ្យ​ពួកគេ​គាំទ្រ​ផ្នែក​គំនិត ឬ​សកម្មភាព​អ្វីមួយ​។ បើ​និយាយ​ពី​អត្ថន័យ​ទស្សនៈ​នយោបាយ​វិញ គេ​អាច​បកស្រាយ​បាន​ថា គឺជា​សារ​បែប​នយោបាយ​ទាក់ទាញ​អារម្មណ៍​អ្នកគាំទ្រ តែ​រឿង​ថា អ្នកនយោបាយ​ធ្វើបាន ឬ​អនុវត្តបាន ឬ​មិនបាន គឺជា​រឿង​ផ្សេង​មួយទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com